សុខភាព និង ផ្លូវភេទ

អ្នកវិទ្យាសាស្ត្រ កំណត់ហ្សែន ជិត៣០០ប្រភេទ ដែលជះឥទ្ធិពល ដល់អាយុរបស់ស្ត្រី ពេលអស់រដូវ

អង់គ្លេស៖ អ្នកវិទ្យាសាស្ត្របានកំណត់អត្តសញ្ញាណ ការប្រែប្រួលហ្សែនចំនួន ៣០០ ដែលអាចព្យាករណ៍ថា តើស្ត្រីនឹងឈប់មានរដូវ នៅពេលណាដែលវ៉ារ្យ៉ង់មួយ ពន្យារពេលការចាប់ផ្តើម ៣,៥ឆ្នាំ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមស្រាវជ្រាវ ពីសាកលវិទ្យាល័យអូសេទី បានរកឃើញថា ហ្សែនទាំងនេះអាចប៉ាន់ស្មាន បានយ៉ាងច្បាស់អំពីអាយុ ដែលស្ត្រីខ្លះឈប់មានរដូវ និងកំណត់អ្នកប្រឈមមុខ នឹងការអស់រដូវមុនអាយុ។ នេះបើយោងតាមអ្នកជំនាញថា ការរកឃើញនេះ អាចនាំឲ្យមានការព្យាបាល និងឲ្យមានកូនប្រសើរឡើង នាពេលអនាគត និងបង្កើនអាយុកាល បន្តពូជតាមធម្មជាតិរបស់ស្ត្រី។

ពួកគេក៏អាចដាក់មូលដ្ឋានគ្រឹះ សម្រាប់ការស្រាវជ្រាវនាពេលអនាគត ស្តីពីការការពារប្រភេទមហារីក មួយចំនួនដែលទាក់ទងនឹងអរម៉ូន ដូចជាមហារីកក្រពេញអូវែ និងមហារីកដោះក៏ដូចជា ជំងឺទឹកនោមផ្អែមប្រភេទ ២។
អស់រដូវត្រូវបានកំណត់ថា ជាការផ្លាស់ប្តូរដែលស្ត្រី ឆ្លងកាត់មុន បន្ទាប់ពីស្រី្តឈប់មករដូវហើយ មិនអាចមានផ្ទៃពោះ តាមធម្មជាតិទៀតទេ។

លោកស្រីវេជ្ជបណ្ឌិត Katherine Ruth នៅសាកលវិទ្យាល័យ Exeter បានមានប្រសាសន៍ថា យើងសង្ឃឹមថា ការងាររបស់យើងនឹងជួយ ផ្តល់លទ្ធភាពថ្មីៗសម្រាប់ស្ត្រី ក្នុងការរៀបចំផែនការអនាគត។ តាមរយៈការស្វែងរកមូលហេតុ ហ្សែនជាច្រើនទៀត ការប្រែប្រួលនៃពេលវេលា នៃការអស់រដូវយើងបានបង្ហាញថា យើងអាចចាប់ផ្តើមព្យាករណ៍ថា តើស្ត្រីណាខ្លះអាចអស់រដូវ មុនហើយដូច្នេះតស៊ូ ដើម្បីមានផ្ទៃពោះដោយធម្មជាតិ។

ហើយដោយសារយើងកើតមក មានការប្រែប្រួលហ្សែនរបស់យើង យើងអាចផ្តល់ដំបូន្មាននេះ ដល់ស្ត្រីវ័យក្មេង។ អ្នកស្រាវជ្រាវបានមើលទៅលើទិន្នន័យ ហ្សែនប្រមូលបានពីស្ត្រីចំនួន ២០១.៣២៣ នាក់ ដែលមានដើមកំណើត នៅអ៊ឺរ៉ុប និងស្ត្រីចំនួន ៨០.០០០ នាក់ទៀត មានដើមកំណើតនៅអាស៊ីបូព៌ា មកពី UK Biobank មានព័ត៌មានសុខភាព និងហ្សែនជុំវិញមនុស្ស ប្រហែលកន្លះលាននាក់ និងក៏ដូចជាក្រុមហ៊ុន 23andMe ក្រុមហ៊ុនធ្វើតេស្តិ៍ DNA អតិថិជន៕ ដោយ៖លី ភីលីព

Most Popular

To Top