UN៖ របាយការណ៍របស់អង្គការ សហប្រជាជាតិ បានព្រមានថា ផែនដីទំនងជានឹងឡើងកម្ដៅ ដល់ ១.៥ អង្សា ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ ពោលគឺមួយទសវត្សរ៍ លឿនជាងការរំពឹងទុក ហើយរលកកម្ដៅ ទឹកជំនន់ និងគ្រោះរាំងស្ងួត នឹងក្លាយជាញឹកញាប់ និងខ្លាំងជាងនេះទៅទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកវិទ្យាសាស្ត្ររំពឹងថា សីតុណ្ហភាពនឹងកើនឡើង ១,៥ អង្សាសេ ខាងលើកម្រិតឧស្សាហកម្មមុនចន្លោះ ឆ្នាំ ២០៣០ និង២០៥២ ប៉ុន្តែឥឡូវនេះជឿថា វានឹងកើតឡើង នៅចន្លោះឆ្នាំនេះ និងឆ្នាំ២០៤០។
របាយការណ៍ធំបំផុតមិនធ្លាប់មាន របស់ពិភពលោក ស្តីពីការប្រែប្រួលអាកាសធាតុ ក៏បាននិយាយថា វាមិនច្បាស់លាស់ថាឥទ្ធិពល របស់មនុស្សបានធ្វើឲ្យបរិយាកាស មហាសមុទ្រ និងដីឡើងកម្ដៅ។
អ្នកស្រាវជ្រាវបាននិយាយថា ចាប់តាំងពីឆ្នាំ ១៩៧០ សីតុណ្ហភាពលើផ្ទៃផែនដី បានកើនឡើងលឿនជាង ក្នុងរយៈពេល៥០ឆ្នាំផ្សេងទៀត ក្នុងរយៈពេល ២,០០០ ឆ្នាំកន្លងមកនេះ ខណៈរយៈពេល ៥ ឆ្នាំចុងក្រោយនេះ គឺក្តៅបំផុតក្នុងកំណត់ត្រា ចាប់តាំងពីឆ្នាំ ១៨៥០ ។ សហអ្នកស្រាវជ្រាវរបាយការណ៍ Linda Mearns អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅមជ្ឈមណ្ឌលជាតិ នៃបរិយាកាសស្រាវជ្រាវអាមេរិក បាននិយាយថា វាគ្រាន់តែធានាថា វានឹងកាន់តែអាក្រក់ទៅៗ ។ ខ្ញុំមិនឃើញតំបន់ណាមានសុវត្ថិភាពទេ គ្មានកន្លែងណាត្រូវរត់ទេ គ្មានកន្លែងលាក់ខ្លួនទេ។ វាកើតឡើងដោយសារ រលកកម្ដៅភ្លើងឆេះព្រៃ និងទឹកជំនន់បានវាយប្រហារ ប្រទេសនានា នៅជុំវិញពិភពលោក។
កាលពីខែមុនទ្វីបអឺរ៉ុប ភាគខាងលិច បានឃើញទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បណ្តាលឲ្យមនុស្សជាង ១៨០ នាក់បានស្លាប់ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅប្រទេសអាល្លឺម៉ង់ បែលហ្ស៊ិក លុចសំបួ ស្វីស និងហូឡង់។
រលកកម្ដៅដ៏ខ្លាំងក្លា បានសម្លាប់មនុស្ស រាប់រយនាក់ នៅទូទាំងឆ្នេរសមុទ្រភាគខាងលិច នៃសហរដ្ឋអាមេរិក និងកាណាដាកាល ពីដើមរដូវក្តៅនេះ ខណៈមនុស្សជាង ៣០០ នាក់បានស្លាប់ និងជិត១៣ លាននាក់ផ្សេងទៀត បានរងផលប៉ះពាល់ ដោយទឹកជំនន់ដែលបានលេបត្របាក់ ខេត្តហឺណាន ប្រទេសចិន កាលពីចុងខែកក្កដា។
សញ្ញាសម្គាល់១,៥ អង្សាសេ ត្រូវបានគេចាត់ទុកថា ជាចំណុចដែលការប្រែប្រួលអាកាសធាតុ ក្លាយជាគ្រោះថ្នាក់កាន់តែខ្លាំងឡើង កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីការប្រែប្រួលអាកាសធាតុ បានប្តេជ្ញាប្រទេសនានា កំណត់ការឡើងកម្ដៅផែនដី ដល់ ១.៥ អង្សាសេ ប៉ុន្តែពួកគេបានកើនឡើង ១.២ អង្សាសេរួចទៅហើយ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិ António Guterres បានហៅរបាយការណ៍ថ្មីនេះថា ជាកូដក្រហមសម្រាប់មនុស្សជាតិ។ លោកបានព្រមានថា កណ្តឹងរោទិ៍កំពុងធ្វើឲ្យថ្លង់ ហើយភស្តុតាង គឺមិនអាចប្រកែកបានទេ៖ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការដុតឥន្ធនៈហ្វូស៊ីល និងការកាប់បំផ្លាញព្រៃឈើ កំពុងធ្វើឲ្យភពផែនដីយើង និងធ្វើឲ្យមនុស្សរាប់ពាន់លាននាក់ មានហានិភ័យភ្លាមៗ៕ ដោយ៖លី ភីលីព