សុខភាព និង ផ្លូវភេទ

ឈប់កុំទាន់ផឹកទឹក! បន្ថែមគ្រឿងផ្សំនេះ ចូលសិន បើចង់បានរាងស្លីម ក្បាលពោះរាបស្មើ

គ្រាន់តែចង់បានក្បាលពោះ រាបស្មើពិបាកណាស់ទៅឬ? ភាគច្រើន នៃពួកយើងសុទ្ធតែចង់បាន រូបរាងស្រស់ស្អាត ក្បាលពោះរាបស្មើ ប៉ុន្តែមិនដឹងថា គួរកម្ចាត់ខ្លាញ់ក្បាលពោះ តាមរបៀបណាមែនទេ? ងាយណាស់! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្ត បែបធម្មជាតិស្រួលៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ ជួយសម្រកក្បាលពោះ បានយ៉ាងឆាប់រហ័ស ៖

១. ទឹកជាមួយអំបិលគ្មានជាតិអ៊ីយ៉ូដ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិលសមុទ្រគ្មានជាតិអ៊ីយ៉ូដ ២ស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗ ៤ពែង។ អ្នកអាចបន្ថែមក្រូចឆ្មារស្រស់ចូលបន្តិច ដើម្បីបង្កើនរសជាតិ មុនទទួលទាននៅពេលព្រឹក មិនទាន់ញ៊ាំអ្វីផ្សេងផងដែរ។

២. ទឹកជាមួយខ្ទឹមស

អ្វីដែលត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមស ២កំពឹសជាបន្ទះៗ។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាយវាជាមួយទឹកបរិមាណ ៥០០ មីលីលីត្រ។ បន្ទាប់មករងចាំសម្រាប់រយៈពេល យ៉ាងហោចណាស់ ២ ម៉ោងទៀត សឹមទទួលទាន។

៣. ទឹកជាមួយផ្លែប៉ោមនិងឈើអែម

ហាន់ផ្លែប៉ោម ២ផ្លែជាបន្ទះៗ រួមជាមួយសំបកឈើអែម ចំនួន ២ ដាក់ចូលក្នុងទឹកមួយថូ។ បន្ទាប់មកយកទៅដាក់ក្នុងទូទឹកកក សម្រាប់រយៈពេល ១ម៉ោង សឹមទទួលទាន។

៤. ទឹកជាមួយត្រសក់កក

អ្នកត្រូវហាន់ ឬចិញ្ច្រាំត្រសក់ជាមុនសិន បន្ទាប់មកយកទៅដាក់បង្កក ឱ្យកកដូចដុំទឹកកក រួចសឹមបន្ថែមចូលក្នុងទឹក មុននឹងទទួលទានពេលស្រេក។ អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងជីអង្កាមចូល ដើម្បីបង្កើនរសជាតិផងដែរ។

៥. ទឹកជាមួយម្រេចខ្មៅ

ម្រេចខ្មៅម៉ដ្ឋ កន្លះស្លាបព្រាបាយ, ខ្ញីកិនម៉ដ្ឋ ១ ស្លាបព្រាបាយ, ទឹកឃ្មុំ ១ស្លាបព្រាបាយ, ក្រូចឆ្មារ ១ផ្លែ និងទឹក ២កែវ។ លាយម្រេចនិងខ្ញីចូលគ្នា បន្ទាប់មកចាក់ចូលក្នុងទឹកឃ្មុំ រួចកូរឱ្យសព្វ។ ដាំទឹកឱ្យពុះ រួចចាក់ចូលកែវ។ បន្ទាប់មកបន្ថែមល្បាយ​ដែលលាយរួច ១ ស្លាបព្រាបាយចូលទឹក ១កែវ។ បន្ថែមទឹកក្រូចឆ្មារស្រស់ ចូលតាមចំណង់ចំណូលចិត្ត។ កុំចាំរហូតដល់ត្រជាក់ ចូរទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។

៦. ទឹកខ្មេះផ្លែប៉ោម

អ្នកគួរលាយទឹកខ្មេះផ្លែប៉ោមពី ១ ទៅ ២ស្លាបព្រាបាយក្នុងទឹក ១កែវ និងកូរឱ្យសព្វ សឹមទទួលទាន នៅពេលព្រឹកមិនទាន់ញ៊ាំអ្វីផ្សេង។ អ្នកក៏អាចបន្ថែមទឹកឃ្មុំចូលបន្តិចដើម្បីបង្កើនរសជាតិផងដែរ៕ ប្រភព៖ Health

Most Popular

To Top