សុខភាព និង ផ្លូវភេទ

​របប​អាហារ មាន​ជាតិ​ម្ទេស អាច​ថែរក្សា​សុខភាព​បេះ​ដូង​បាន​

បើសិន​ជា​អ្នក​ចូលចិត្ត​អាហារ​ហឺ​រ នេះ​ប្រហែលជា​ដំណឹង​ល្អ សម្រាប់​អ្នក​ហើយ​។ ការបន្ថែម​គ្រឿងផ្សំ​បន្តិច ទៅ​ក្នុង​របប​អាហារ ជាពិសេស ម្ទេស អាច​ជួយ​បង្កើន​សុខភាព​បេះ​ដុង និង​ការពារ​ជំងឺ​បេះដូង​ទៀតផង​។ ទោះបីជា​អ្នក មិន​ចូល​ចិត្ត​គ្រឿងផ្សំ​ច្រើន ក្នុង​អាហារ​ក៏ដោយ តែ​ការ​ដែល​បន្ថែម​ម្ទេស​ចូល ពិតជា​អាច​មាន​ប្រយោជន៍​ខ្លាំងណាស់​។ តាម​ការសិក្សា​និយាយថា ម្ទេស ដែល​មាន​សមត្ថភាព ធ្វើឲ្យ​អណ្តាត​អ្នក​ក្រហាយ ដោយសារ​តែ​ភាព​ហឺរ​របស់​វា​នោះ ក៏​អាច​ថែរក្សា សាច់ដុំ​បេះដូង​កាន់តែ​រឹងមាំ និង​ខ្លាំងក្លា​បានដែរ​។


​ការសិក្សា​មួយ ដែល​បាន​ចុះផ្សាយ ក្នុង​សារព័ត៌មាន​អ៊ឺរ៉ុប Public Health បានបង្ហាញ​ថា ការ​ញ៉ាំ​ម្ទេស គឺ​គ្មាន​ផល​រំខាន​អ្វី ទៅលើ​ការរំលាយ​អាហារ​ឡើយ​។ កាលពីមុន គេ​គិត​ថា ការ​ញ៉ាំ​ម្ទេស​ច្រើនពេក អាច​បណ្តាល​ឲ្យ ឡើង​ជាតិ​អាស៊ីត​ក្នុង​ក្រពះ និង​ក្រហាយ​ដើមទ្រូង​។ ប៉ុន្តែ ការសិក្សា​បាន​សន្និដ្ឋានថា រឿង​នេះ​មិន​ប៉ះពាល់​ដល់​លក្ខណៈ នៃ​ការរំលាយ​អាហារ​ឡើយ តែ​វា​បែរជា​កាត់​បន្ថយ អត្រា​នៃ​បេះដូង​សម្រាក និង​សម្ពាធ​ឈាម​ទៅវិញ​ទេ ក្រោយពី​ធ្វើ​ការតាមដាន របប​អាហារ​មាន​ម្ទេស​រយៈពេល ៤ សប្តាហ៍​រួចមក​។


​រឿង​នេះ​មិនមែន​មានន័យថា ត្រូវ​ញ៉ាំ​តែ​ម្ទេស​មួយ​មុខ​នោះទេ​។ ប៉ុន្តែ តាម​ការសិក្សា​គេ​និយាយថា អ្នក​គួរតែ​ម្ទេស​ដែល​កិន​រួច ៣០ ក្រាម​បាន​ហើយ​ក្នុង​មួយថ្ងៃ ជាមួយ​នឹង​របប​អាហារ​របស់​អ្នក​។ យ៉ាងណាមិញ ការសិក្សា​មិន​បាន​បង្ហាញ​អំពី លទ្ធផល​ពេញ​មួយ​យប់​ឡើយ​។ តាមពិតទៅ វា​ក៏​មាន​ការប្រែប្រួល សុខភាព​អ្វី​គួរ​ឲ្យ​កត់សម្កាល់ដែរ ក្នុង​រយៈពេល​ញ៉ាំ​ម្ទេស មួយ​សប្តាហ៍​ដំបូង​នោះ​។ ប៉ុន្តែ អ្វី​ដែល​ទទួលបាន គឺ​បុរស​ទទួលបាន​ប្រយោជន៍ ច្រើន​ជាង​ស្ត្រី​៕ប្រភព៖http://health

Most Popular

To Top