មិនខ្វល់ថាអ្នកអោបគ្នា ជាលក្ខណៈសមាជិកគ្រួសារ មិត្តភក្តិ ឬគូស្នេហ៍ឡើយ វានឹងផ្តល់ប្រយោជន៍ច្រើន ដល់សុខភាពរបស់យើង។
បំបាត់ស្ត្រេស
តើអ្នកកំពុងតែស្វែងរកមធ្យោបាយ ដើម្បីបំបាត់ស្ត្រេសមែនទេ? អញ្ជឹង សាកល្បងប្រើវិធី អោបនរណាម្នាក់ទៅ។ ការដែលស្ថិតក្នុងការអោប របស់មនុស្សជាទីស្រឡាញ់ម្នាក់ ពិតជាអាចលុបបំបាត់ បញ្ហាព្រួយបារម្ភគ្រប់យ៉ាងបាន ទាំងបញ្ហាការងារ លុយកាក់ បញ្ហាជីវិតជាដើម។
បង្កើនមុខងារប្រព័ន្ធភាពស៊ាំ
មនុស្សគ្រប់គ្នាដឹងថា ស្ត្រេស អាចបណ្តាលឲ្យ ប្រព័ន្ធភាពស៊ាំចុះខ្សោយបាន ដូច្នេះ អ្នកនឹងងាយកើតជំងឺណាស់ ជាពិសេស ជំងឺផ្តាសាយតែម្តង។ ការអោបគ្នា គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីបំបាត់ស្ត្រេស ដូច្នេះ វាក៏ជួយឲ្យប្រព័ន្ធភាពស៊ាំ កាន់តែរឹងមាំដែរ។
ជួយឲ្យអារម្មណ៍ល្អ
ការអោប អាចធ្វើឲ្យមុខអ្នកញញឹមបាន។ តាមហេតុផលវិទ្យាសាស្ត្រ បានឲ្យដឹងថា ការអោប ធ្វើឲ្យបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលមានតួនាទីច្រើន ហើយក្នុងនោះ ក៏ធ្វើឲ្យមានអារម្មណ៍សប្បាយចិត្តដែរ។
បំបាត់ការថប់បារម្ភ
មានមធ្យោបាយច្រើនណាស់ ដែលអាចបំបាត់ អាការៈថប់អារម្មណ៍បាន ដូចជា ការដកដង្ហើមជ្រៅៗ ការហាត់ក្បាច់យូហ្គា ញ៉ាំតែ និងស្តាប់ចម្រៀងជាដើម។ ប៉ុន្តែ ការអោប ក៏អាចមានបំបាត់ការថប់បារម្ភ យ៉ាងមានប្រសិទ្ធភាពមួយដែរ។
សម្រួលសម្ពាធឈាម
ជំងឺលើសសម្ពាធឈាម អាចបណ្តាលឲ្យមាន បញ្ហាទៅលើសរសៃឈាម បេះដូង និងសរីរាង្គផ្សេងៗទៀតដូចជា ភ្នែក និងតម្រងនោមជាដើម។ ដូច្នេះ អ្នកនឹងត្រូវធ្វើយ៉ាងណា ដើម្បីសម្ពាធឈាម ធ្លាក់មកធម្មតា តាមរយៈការផ្លាស់ប្តូរ របបអាហារ របៀបរស់នៅ និងហាត់ប្រាណ។ ប៉ុន្តែ ការសិក្សាបានបង្ហាញទៀតថា ការអោប ក៏ជួយធ្វើឲ្យសម្ពាធឈាម មកធម្មតាវិញដែរ។
កាន់តែនៅក្មេង
មនុស្សគ្រប់គ្នាដឹងថា ស្ត្រេស អាចធ្វើឲ្យមុខឆាប់ចាស់។ ហេតុដូច្នេះហើយ ការអោប ច្រើនតែជាការកែសម្ផស្សមួយ ដែលមិនបាច់ចំណាយលុយ តែអាចជួយបំបាត់ បញ្ហាភាពចាស់ លើមុខបានយ៉ាងអស្ចារ្យ៕ប្រភព៖http://health