សុខភាព និង ផ្លូវភេទ

ការប្រៀបធៀប ​អត្ថប្រយោជន៍ ​របស់​ស្លឹក​ម្រុំ ទៅ​នឹង​ប្រភេទ ​អាហារ​ផ្សេងទៀត​

​​ស្លឹក​ម្រុំ គឺ​ពិតជា​មាន​អត្ថប្រយោជន៍ ​ជា​ច្រើន​យ៉ាង ចំពោះ​សុខភាព​របស់​មនុស្ស​។ ផ្នែក​ផ្សេងៗ របស់​រុក្ខជាតិ​ម្រុំ​នេះ គឺ​អាច​អោយ​យើង​រាល់គ្នា ធ្វើការ​ទទួលទាន​បាន​។ វិធី​នៃ​ការប្រើប្រាស់​រុក្ខជាតិ​ម្រុំ​នេះ ក៏​មាន​ភាពខុសៗ​គ្នា ទៅតាម​តម្រូវការ​របស់​មនុស្ស វា​ត្រូវ​បាន​គេ​ប្រើ​ចាប់ពី​គ្រាប់ពូជ ឬ ជា​ស្លឹក ហើយ​ទទួលបាន នូវ​ប្រជាប្រិយភាព​ជាខ្លាំង នៅក្នុង​ប្រទេស​ក្នុង​តំបន់​អាស៊ី និង អាហ្វ្រិក​។ ជាទូទៅ ស្លឹក​របស់​ម្រុំ ត្រូវបាន​គេ​ប្រើប្រាស់​ជា​ពិសេស នៅក្នុង​ប្រទេស​កម្ពុជា​,​ហ្វីលីពីន​,​ឥណ្ឌា និង ប្រទេស​អាហ្វ្រិក​ខាងត្បូង​ ។

​នៅក្នុង​តំបន់​ខ្លះ ផ្លែ​ខ្ចី​របស់​វា​ត្រូវបាន​គេ​បរិភោគ ហើយ​ជាទូទៅ ស្លឹក​ម្រុំ​ត្រូវបាន​គេ​ទទួលទាន ជា​ច្រើន​បំផុត​។ ផ្កា​របស់​វា​អាច​ញាំ​បាន នៅពេល​ដែល​វា​ត្រូវ​បាន​ចម្អិន ហើយ​វា​មាន​រសជាតិ​ដូចជា​ផ្សិត​។ សំបក​, ឬ​ស​,​ស្លឹក​,​ប្រេង និង ផ្កា​របស់​ម្រុំ ត្រូវបាន​គេ​ប្រើ ដើម្បី​ធ្វើ​ជា​ឱសថ​បុរាណ នៅក្នុង​ប្រទេស​ជាច្រើន ។​
​អត្ថប្រយោជន៍​របស់​ស្លឹក​ម្រុំ ក្នុងការ​ប្រើ​ជា​ឱសថ​បុរាណ​

រុក្ខជាតិ​ម្រុំ ត្រូវបាន​គេ​ប្រើ​ក្នុង​វិធី​ជា​ច្រើន ក្នុង​ការបង្កើត​ជា​ថ្នាំបុរាណ ។ ស្លឹក​របស់​វា ក៏​ត្រូវបាន​ផ្តល់អោយ ស្ត្រី​បំបៅ​ដោះកូន ធ្វើការ​ទទួលទាន​ផងដែរ តាម​ដែល​វា​អាច​នឹង​ជួយ​បង្កើន​ការផលិត​ទឹកដោះ​របស់​ស្ត្រី​។​

​នៅក្នុង​ការ៉ុត មាន​ផ្ទុក​វីតាមីន A ចំនួន ១,៨​មី​លី​ក្រាម តែ​ស្លឹក​ម្រុំ​មាន​ផ្ទុក​វា​ដល់​ទៅ ៦,៨​មី​លី​ក្រាម​
​ទឹកដោះគោ មាន​កាល់ស្យូម​ចំនួន ១២០​មី​លី​ក្រាម រីឯ​ស្លឹក​ម្រុំ​មាន ៤៤០​មី​លី​ក្រាម​
​ចេក​មាន​ផ្ទុក​ប៉ូ​តា​ស្យូម ៨៨​មី​លី​ក្រាម ប្រៀប​នឹង​ម្រុំ មាន​ផ្ទុក​វា​ដល់​ទៅ ២៥៩​មី​លី​ក្រាម​
​ទឹកដោះគោ​យ៉ា​អួ​មាន ផ្ទុក​ប្រូតេអ៊ីន ៣,១​ក្រាម ហើយ​ស្លឹក​ម្រុំ​មាន​វា​ដល់​ទៅ ៦,៧​ក្រាម​
​ផ្លែក្រូច​មាន វីតាមីន C ៣០​មី​លី​ក្រាម ហើយ​ម្រុំ​មាន​វា ដល់​ទៅ ២២០​មី​លី​ក្រាម​៕

Most Popular

To Top