អង់គ្លេស ៖ ទិន្នន័យផ្លូវការ បង្ហាញថា អត្រាជំងឺកាមរោគ បានធ្លាក់ចុះមួយភាគបីនៅចក្រភពអង់គ្លេស កាលពីឆ្នាំមុនដោយសារប្រជាជន មិនសូវរួមភេទធម្មតា ក្នុងកំឡុង ពេលមានការ បិទប្រទេស បន្ទាប់ ពីមេរោគCovid-19 វាយលុយយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទិន្នន័យពីសុខភាព សាធារណៈអង់គ្លេស បានបង្ហាញថា មនុស្សចំនួន ៣១៧.៩០១ នាក់បានធ្វើតេស្តិ៍វិជ្ជមាន ចំពោះជំងឺកាមរោគ នៅឆ្នាំ២០២០ ធ្លាក់ចុះពី ៤៦៧.០៩៦ ក្នុងឆ្នាំ ២០១៩ ។ អត្រាជំងឺផ្សិតលើប្រដាប់ភេទ ជាជំងឺកាមរោគទូទៅបំផុត របស់ប្រទេសបានធ្លាក់ចុះ ២៩ ភាគរយ ខណៈ ជំងឺប្រមេះទឹកបាយធ្លាក់ ចុះ ២០ ភាគរយ ។
ការថយចុះធំបំផុត គឺក្នុងករណីមានឬស ក្នុងប្រដាប់បន្តពូជដែលបានធ្លាក់ចុះ ៤៦ ភាគរយ និងជំងឺពងបែកលើប្រដាប់ភេទ ដែលធ្លាក់ចុះ ៤០ ភាគរយ។ PHE បាននិយាយថា ច្បាប់ Covid បាននាំឲ្យមានការផ្លាស់ប្តូរឥរិយាបថ ដែលជះឥទ្ធិពលដល់ការធ្លាក់ចុះ ដូចជាការរួមភេទតិចជាងធម្មតា រួមទាំងការកាត់បន្ថយការធ្វើតេស្តិ៍ និងការធ្វើរោគវិនិច្ឆ័យ ។
ឥឡូវនេះការរឹតត្បិត បានបន្ធូរបន្ថយនៅទូទាំងប្រទេស ទីភ្នាក់ងារនេះបានព្រមានប្រជាជន ឲ្យប្រយ័ត្នកុំប្តូរគម្លាតសង្គម សម្រាប់ជំងឺកាមរោគ។ ច្បាប់ Covid ផ្សេងៗបានដាក់ចាប់ពីខែមីនា កន្លងទៅមានន័យថា ការចូលក្នុងផ្ទះជាមួយនរណាម្នាក់ មកពីគ្រួសារផ្សេងគឺជាការ បំពានការរឹតត្បិត ។ ហើយច្បាប់បានកាត់បន្ថយ កាលពីខែមិថុនាមានន័យថា អ្នកណារួមភេទជាមួយនរណាម្នាក់ ដែលពួកគេមិនរស់នៅជាមួយ អាចត្រូវបានកាត់ទោស ៕ដោយ៖លី ភីលីព