សុខភាព និង ផ្លូវភេទ

អាការៈ ៥យ៉ាង បញ្ជាក់ថា​ ស្នេហាអ្នកកំពុង​តែ ស្រឡាញ់គ្នា​យូរ​អង្វែង

ការដែល​មាន​ទំនាក់ទំនង​ស្នេហា​នីមួយៗ ​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ និយាយ​រួម​ទៅ អ្នក​ទាំងពីរ​ហាក់បីដូច​ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត​មួយគូរ​អ​ញ្ជឹ​ង​ក្នុងពេល​ផ្តើម ​ទំនាក់​ទំនងជា​លើកដំបូង ហើយ​ទំនាក់ទំនង​នេះ​ នឹង​ក្លាយទៅជា​ស្នេហា​បន្តិច​ម្តងៗ​ បើសិនជា​អ្នកថែរក្សា​វា​បាន​កាន់តែ​យូរ និង​មានការ​ចាប់ផ្តើម​ដោយ​ ការធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គ្នា​ទៅវិញទៅមក​។ យ៉ាងណាមិញ បើសិនជា​អ្នក​អាចមាន​អាកា​រៈ ៥​យ៉ាង​ចំពោះ​ទំនាក់ទំនង​ស្នេហា មានន័យថា​អ្នក​កំពុងតែ ​ស្រឡាញ់គ្នា​យូរអង្វែង​ហើយ​។

អាច​ជជែក​គ្នាច្រើន​ម៉ោង​គ្មាន​ថ្ងៃ​ចប់​

​អ្នក​អាច​ចំណាយ​ពេលវេលា​ច្រើន​ម៉ោង ​ជាមួយ​មនុស្ស​សំខាន់​របស់​អ្នក​ ដោយ​ការធ្វើ​អ្វីមួយ​ដែល​គ្មាន​ប្រយោជន៍ តែ​វា​បែរជា​មិន​ធ្វើ​ឲ្យ​អ្នក​ធុញទ្រាន់​។ និយាយ​រួម​គឺ​អ្នក​ទាំង​ពីរបាន​ឲ្យ​តម្លៃ​ ពេលវេលា​ដែល​អ្នកចំណាយ​នៅ​ជាមួយគ្នា និង​ព្យាយាម​ធ្វើ​វា​បន្ត ព្រមទាំង​ស្វែ​រក​អ្វីដែល​ថ្មីៗ​ជាមួយគ្នា​រហូត​។ អ្នក​តែងតែ​ពេញចិត្ត​ស្តាប់​នូវ អ្វីដែល​ម្ខាង​ទៀត​និយាយ​ទោះបី ជា​វា​ជាការ​សន្ទនា​ដ៏​យូរ​ក៏ដោយ​។

អ្នក​បានផ្តល់​ពេ​ល​វេលា ​ផ្ទាល់ខ្លួន​ដល់​ដៃគូ​

​ខណៈពេល​កំពុងតែ​ចំណាយ​ពេលវេលា​ ជាមួយ​ដៃគូរ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត និង​ខាងគេ​សប្បាយចិត្ត​ដែរនោះ អ្នក​ទាំងពីរ​ក៏ត្រូវ​ការ​ពេលវេលា​ផ្ទាល់ខ្លួន​ដែរ​។ មានន័យថា អ្នកនឹង​មិនមាន​ភាព​អាក់អនចិត្ត ឬ​ខូចចិត្ត​នៅ​រយៈពេល ពីរ​បី​ថ្ងៃ​ដែល​ដៃគូរ​ត្រូវការ​ ពេលវេលា​ផ្ទាល់ខ្លួន និង​មិនបាន​ជួប​អ្នក ទោះបីជា​មិនបាន​ទូរស័ព្ទ​ សួរសុខទុក្ខ​ក៏ដោយ​។ វា​គឺជា​អ្វីដែល​អ្នក​គោរព​ទៅលើ​ ពេលវេលា​ផ្ទាល់ខ្លួន​គ្នា​ទៅវិញទៅមក​។

​ទាំងពីរ​នាក់​មិន​អៀនខ្មាស់​ លើ​ការ​និយាយថា​សុំទោស​

​ការឈ្លោះប្រកែក​គ្នា​គឺជា​រឿង​មួយ​ ដែល​មិន​ងាយ​ចៀសផុត​ឡើង ​ចំពោះ​ទំនាក់ទំនង​ស្នេហា​គ្រប់​ប្រភេទ ជាពិសេស​ពេល​មានការ​យល់ច្រឡំ​អ្វីមួយ​តែម្តង​។ នៅពេល​មនុស្សម្នា​ក់សាង​កំហុស ​ទៅលើ​ម្ខាង​ទៀត អ្នក​មិនបាន​ភ័យខ្លាច ក្នុងការ​សារភាព​កំហុស​របស់ខ្លួន​នោះ​ពិតជា​អំណោយផល​ដ៏​ល្អ​ណាស់ ព្រោះ​អ្នក​បាន​ប្រើប្រាស់​ភាពស្មោះត្រង់ ​របស់​ខ្លួន​បញ្ជាក់ប្រាប់​គ្នា​រួចហើយ​។ ដូច្នេះ​អ្នក​ប្រាកដជា​គ្មានអ្វី​អាច​រារាំង​ទំនាក់ទំនង​ស្នេហា​រយៈពេល ​យូរអង្វែង​បានឡើយ​។

​គាំទ្រ​គ្នា​ទៅវិញទៅមក​

​ទោះបី​វា​គឺជា​ការងារ​ថ្មី ឬ​សម្រេចចិត្ត​ចូលរៀន​វិញ និង​ការជ្រើសរើស​មុខរបរ​ថ្មី​ក៏ដោយ ក៏​ដៃគូរ​តែងតែ​នៅ​ខាង​អ្នក​ ដើម្បី​ជំរុញ​លើកទឹកចិត្ត​អ្នក​ដែរ​។ តាមពិត អ្នក​បាន​ជួយ​គ្នា​ទៅវិញទៅមក ​រួចហើយ​ចាប់ពី​ការផ្តល់​ដំបូន្មាន​ល្អៗ​ ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ផ្សេងៗ​។ អ្វីដែល​សំខាន់​នោះ​គឺថា អ្នក​ទាំងពីរ​ធ្វើ​រឿងទាំង​នេះ​​ គឺ​មិនមាន​បំណង​ចង់ បាន​អ្វី​តបស្នង​វិញ​ឡើយ ក្រៅពី​ចង់បាន​សុភមង្គល និង​ភាព​រីករាយ​ក្នុង​ជីវិត​ប៉ុណ្ណោះ​។

​មានការ​ជឿជាក់​និង​គោរព​គ្នា​

​មិន​ខ្វល់​ថា​អ្នក​ឬ ដៃគូ​ត្រូវការ​ពិនិត្យ ឬ​មើល​សារ​ក្នុង​ទូរ​សព្ទ័​គ្នា​ទៅវិញទៅមក​ឡើយ សំខាន់​អ្នក​ទាំងពីរ​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ១០០​ភាគរយ​ថា​អ្នក​នឹងមិន​កុហក​គ្នា​លើ ​រឿង​បែកឆ្វេង​រក​ថ្មី​ឡើយ​។ មានន័យថា អ្នក​ទាំងពីរ​តែងតែមាន​ភាព ​អត់ធ្មត់​ឲ្យ​គ្នា​ទៅវិញទៅមក និង​ព្យាយាម​យល់ដឹង​ពីគ្នា​ទៅវិញទៅមក​ទោះបី​ជា មាន​ទស្សនៈ​ផ្ទុយគ្នា​ក៏ដោយ​ ៕​

ប្រភព៖ Health

Most Popular

To Top