សុខភាព និង ផ្លូវភេទ

៦យ៉ាងនេះ អាចកាត់បន្ថយ​ ការ​ឈឺបំពង់ក​បាន

ការ​ឈឺបំពង់ក​ជា​បញ្ហា​មួយ​ កើត​មាន​យ៉ាង​ញឹកញាប់​ ។​ ប្រជាជន​កម្ពុជា​យើង​ច្រើន​ណាស់​ ដែល​ធ្លាប់​ឆ្លងកាត់​ការ​ឈឺបំពង់ក​នេះ​ ។ ​ការ​ឈឺបំពង់ក​អាច​បណ្តាល​មក​ពី​មេរោគ ​ដែល​ទាមទារ​អោយ​មានការ ​ប្រើ​ថ្នាំ​ពពួក​អង់​ទី​ប្យ៉ូ​ទិច​ បើសិនជា​វា​បណ្តាល​មក​ពី​ មេរោគ​បាក់តេរី​គឺ​ពពួក​ស្ត្រឹ​បតូ​កូក​( Streptococcus)​។ ​

ប៉ុន្តែ​ដើម្បី​សម្រួល​ ដល់​ការ​ឈឺចាប់​នោះ គេ​អាច​នឹង​ក៏​ណែនាំ​ដូច​ខាងក្រោម៖

-ទទួលទាន​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ដូច​ជា acetaminophen ឬ ibuprofen (​សំរាប់​កុមារ ហាម​មិន​ឱ្យ​ប្រើ aspirin)​។
-​ខ្ពុរមាត់​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ១​ពែង លាយ​ជាមួយ​អំបិល ១/៤ ស្លាបព្រា​កាហ្វេ​។
-​បៀម​ថ្នាំ​ឈឺបំពង់ក​ ។
-​ទទួលទាន​អាហារ​ណា​ដែល​ទន់​ និង​ងាយស្រួល​លេប ឬ​ក្តៅ​ឧណ្ហ៍​ៗ (​ដូច​ជា ទឹក​ស៊ុប​បន្លែ ឬ​តែ​)​។
-​ចៀសវាង​ការ​ទទួលទាន​ហិល​ ឬ​មាន​ជាតិ​អាស៊ីត
-​គេង​ និង​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន ៕

ប្រភព៖ Sabay

Most Popular

To Top