ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុន ផលិតវ៉ាក់សាំងបង្ការកូវីដ បានធ្វើការផលិត ថ្នាំគ្រាប់មួយប្រភេទ មានសមត្ថភាពអាចបង្ការ និងព្យាបាលវីរុសកូវីដ ។ ថ្នាំគ្រាប់មួយនេះ ត្រូវបានធ្វើតេស្តដោយជោគជ័យ និងកំពុងគិតគូរ អំពីការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

បើតាមការឱ្យដឹងពីអ្នកស្រាវជ្រាវ និងផលិតថ្នាំគ្រាប់ AstraZeneca ឱ្យដឹងថា ថ្នាំគ្រាប់មួយប្រភេទនេះ មិនត្រឹមតែអាចបង្ការ ការឆ្លងវីរុសកូវីដមួយមុខប៉ុណ្ណោះទេ ។ ថ្នាំគ្រាប់នេះ ថែមទាំងអាចប្រើ ដើម្បីទប់ស្កាត់ការស្លាប់ បាន ៥០% ចំពោះអ្នកដែលបានឆ្លងកូវីដ ហើយចេញរោគសញ្ញារយៈពេល ៧ថ្ងៃ ឫ តិចជាងនេះ ។

ថ្នាំគ្រាប់មួយប្រភេទនេះ ត្រូវបានគេឱ្យឈ្មោះថា AZD7442។ នេះជាជោគជ័យមួយទៀត សម្រាប់ក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនផលិត និងចែកចាយវ៉ាក់សាំង បង្ការកូវីដ ទៅកាន់បណ្តាប្រទេស ជាច្រើននៅជុំវិញពិភពលោក ៕
