ឥឡូវចូរយើងពិនិត្យមើលម្តង អំពីគន្លឺះមាសនៅក្នុងការ បញ្ឈប់ការជក់បារី។ ចូរអ្នកដឹងអំពីវិធីទាំងអស់នេះ ដើម្បីជីវិតយូរអង្វែងនិងសុខភាពកូនរបស់អ្នក។
- បោះបង់ការជក់បារី គឺជារឿងមួយដ៏ល្អប្រពៃបំផុត សំរាប់លើកកំពស់សុខភាព និង រូបរាងកាយរបស់អ្នក ។
- ត្រូវបញ្ឈប់ការជក់បារីអោយបាន ៣ ខែ មុននឹងចង់មានបុត្រធីតា ។
- សូមកុំជក់បារីអោយសោះក្នុងអំឡុងពេលអ្នកមានផ្ទៃពោះ ។
- បារី គឺជាផ្លូវដឹកនាំអ្នកអោយប្រើប្រាស់ថ្នាំខុសច្បាប់ផ្សេងៗទៀត ។
- អ្នកដែលចូលចិត្តជក់បារីមិនគួរនៅក្បែរ ឬ បីត្រកងទារក, ក្មេងៗតូចៗឡើយ ពីព្រោះវាអាចធ្វើអោយក្មេងៗ ទាំងនោះប្រឈមមុខទៅនឹងគ្រោះថ្នាក់ដោយសារផ្សែង ឬ ជាតិបារីដែលនៅជាប់នឹងអ្នកជក់បារីនោះ ។
- សូមកុំជក់បារីដែលមានជាតិជ័រខ្ពស់ (high-tar cigarettes) ។
- ប្រសិនបើអ្នកចង់ជក់បារី, សូមកុំជក់ទៅដល់កន្ទុយតំរងបារី (filter) អោយសោះ ពីព្រោះវាជាកន្លែងដែល សារធាតុគីមីនៃជំងឺមហារីក (cancer chemicals) ប្រមូលផ្តុំគ្នា ។
- ប្រសិនបើមិនអត់បារីបាន, អ្នកគួរតែជក់មិនអោយលើសពី ៥ ដើមឡើយក្នុងមួយថ្ងៃ ។
- សូមកុំជក់បារីនៅពេលអ្នកផឹកគ្រឿងស្រវឹង ទោះបីជាអ្នកយល់ថាក្នុងចំនោមពីរនេះ អ្នកមិនអាចអត់មានមួយណាបានក៏ដោយ ។
- មនុស្សភាគច្រើនយល់ថា ការឈប់ជក់បារីមានភាពងាយស្រួលជាង អ្វីដែលពួកគេបានគិតពីដំបូង និង សង្ឃឹមថាពួកគេអាចធ្វើវាបានយ៉ាងលឿន ។
- ប្រសិនបើអ្នកស្ថិតក្នុងគ្រួសារ ដែលមានសមាជិកក្មេងៗ, អាយុតិចៗ, អ្នកតែគួររកកន្លែងជក់នៅខាងក្រៅផ្ទះ ។
- ការបង្ហុយផ្សែងៗបារី ហើយប៉ះពាល់ទៅដល់អ្នក ដទៃដែលនៅក្បែរនោះ គឺជាអំពើប្រឆាំងនឹងសង្គម (antisocial) ។
បញ្ឈប់ការជក់បារី
ការញៀននឹងបារីគឺជារឿងសាមញ្ញមួយ និង ស្របច្បាប់សំរាប់ប្រជាជនស្ទើរគ្រប់ប្រទេស, ប៉ុន្តែវាជាបញ្ហាមួយដ៏កាចសាហាច និង ពិបាកបញ្ឈប់ជាងការញៀនហេរ៉ូអ៊ីន (heroin) ទៅទៀត ។
បញ្ឈប់ការជក់បារី គឺជារឿងមួយដ៏សំខាន់ និង បានផ្តល់ផលប្រយោជន៍រយៈពេលខ្លី និង រយៈពេលវែងជាច្រើន លើសលុបសំរាប់សុខភាពរបស់អ្នក ។
ខាងក្រោមនេះគឺជារឿងគ្រោះថ្នាក់នៃបារី
- មានធាតុគីមីដែលប្រកបទៅដោយគ្រោះថ្នាក់ចំនួន ៣០០០ មុខនៅក្នុងបារីតែមួយដើមប៉ុណ្ណោះ ។
- មានជាតិកាបូនមូណូអុកស៊ីត (carbon monoxide) រហូតទៅដល់ ៥ ភាគរយ, ដែលដូចគ្នាទៅនឹង ការស្លាប់ដោយសារឧស្ម័ន (gas) នៅក្នុងរថយន្ត ¬- ហើយវាបានបញ្ឈប់ឈាមរបស់ អ្នកពីការស្រូបយកអុកស៊ីសែន ។
- ជាតិជ័រកៅស៊ូ (tar) ដែលគេយកមកក្រាលនៅលើផ្លូវថ្នល់ ដូចគ្នានឹងជាតិកៅស៊ូ ដែលគេយកមកធ្វើជាបារី, ហើយវាអាចបណ្តាលអោយមានជំងឺមហារីក (cancer) ។
- ជាតិជ័រកៅស៊ូដែលគ្រោះថ្នាក់បំផុត។
- សារធាតុគីមីដទៃទៀតដែលយើង ស្រូបចូលតាមរយៈផ្សេងៗបារីមានដូចជា អាម៉ូនីញ៉ា (ammonia ជាសារធាតុដែលគេបានរកឃើញនៅក្នុងគ្រាប់រំសេវផ្ទុះ, ថ្នាំធ្វើអោយស្បែកស និង ទឹកលាងបង្គន់); cyanide (ថ្នាំបំពុលមនុស្សអោយស្លាប់); ហ្វេណុល (phenols ជាសារធាតុរកឃើញនៅក្នុងថ្នាំលាបពណ៌ (paint stripper) ។
ខាងក្រោមនេះគឺជាហេតុផល មួយចំនួនដែលធ្វើអោយមនុស្សជក់បារី - នៅពេលដែលជាតិនីកូទិន (nicotine) បានរត់មកដល់ខួរក្បាល, វាធ្វើអោយក្បាលរបស់អ្នកវិល ហើយនឹងមានអារម្មណ៍ភ្ញាក់, រំញោច និង ដឹងខ្លួនភ្លាម ។
- ជាតិនីកូទីនធ្វើអោយបេះដូងដើរញាប់ (heart beat faster), ដូច្នេះវាធ្វើអោយចរន្តឈាមរត់ ពេញដងខ្លួនក្នុងមួយនាទីៗ ហើយមនុស្សនឹងមានអារម្មណ៍ថាពួកគេត្រៀមខ្លួន រួចជាស្រេចដើម្បីក្រោកឡើង ហើយចាប់ផ្តើមដើរទៅមុខបន្តទៀត ។
- ជាតិនីកូទីន (nicotine) ជួយកាត់បន្ថយការតឹងសាច់ (tension in muscles) ដែលធ្វើអោយមនុស្សបាន ធូរស្រាលពីការឈឺចាប់ និង ហើម ។
- ជាតិនីកូទីន (nicotine) ជួយបន្ធូរបន្ថយរោគតប់ប្រមល់, ខ្វល់ខ្វាយ និង ស្ត្រេស ។
- ជាតិនីកូទីន (nicotine) ហាក់ដូចជាបានជួយ មនុស្សបំបាត់ភាពអផ្សុក និង អស់កំលាំង ៕
ប្រភព៖ Health