សុខភាព និង ផ្លូវភេទ

តើ​ស្រោមអនាម័យ រ​ហែក​បាន​ ដូច​ម្តេចទៅ​?

ស្រោមអនាម័យ​រហែក​បាន​លុ​ត្រាតែ​ នៅ​ពេល​យើង​ប្រើប្រាស់​វា ​មិន​បាន​បាន​ត្រឹមត្រូវ​។ រឿង​នេះ​មិន​ខ្វល់​លិង្គ​របស់​ អ្នក​ត្រូវ​ធ្វើការ​យ៉ាង​សកម្ម ឬ​ក៏​អត់​នោះ​ទេ​។ ការ​ខូចខាត​ជាតិ​កៅស៊ូរ ​របស់​ស្រោមអនាម័យ​អាច​កើតឡើង​ ដោយសារ​តែ​ការ​រហែក​ស្រោម​។

  • ការ​រក្សា​ទុក​ស្រោម​ក្នុង​កន្លែង​សើម និង​ក្តៅ​ដូច​ជា ក្នុង​គូថ​ឡាន​, ស្រោម​ដែល​ហួស​កាលបរិច្ឆេទ​, រហែក​ដោយ​ប៉ះ​នឹង​ក្រចកដៃ និង​ការ​ប្រើ​ស្រោម​លើស​ពី​ពីរ​ដង ដែល​វា​សុទ្ធតែ​ធ្វើ​អោយរ​ហែក​បាន​ទាំងអស់​។
  • មធ្យោបាយ​ពាក់​ស្រោមអនាម័យ ​អោយ​បាន​ត្រឹមត្រូវ​គឺ​ធ្វើ​យ៉ាងណា​ ដើម្បី​អោយ​ទឹកកាម​ចេញ​មក​ មិន​អាច​ហៀរ​ចេញ​ក្រៅ​ស្រោម​បាន​។ ចូរ​ប្រាកដ​ថា គ្មាន​ពពុះ​ខ្យល់​ក្នុង​នោះ​ទេ​។ ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវ​តែ​កាត់​ចុង​ស្រោម​ ដោយ​ម្រាមដៃ​ពូ​អោយ​ណែន ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​ច្បូត​វា​ចុះ​ក្រោម​នៅ​លើ​លិង្គ​ដែល​កំពុង​តែ​រឹង​។ បើ​មាន​ករណី​ណា​ធ្វើ​អោយ​ ដំណើរ​ការណ៍​នេះ​មិន​ស្រួល ឬ​មិន​អាច​ធ្វើ​បាន​ត្រឹមត្រូវ វា​ប្រហែលជា​ធ្វើ​អោយ​ស្រោម​រហែក​បាន​។
  • បញ្ហា​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​ ស្រោម​រហែក​បាន​នោះ​គឺ​កង្វះ​ទឹករំអិល​។ គ្រប់ពេល​ដែល​ស្រី​មាន​ អារម្មណ៍​ថា​ទ្វារមាស​ស្ងួត ទាំង​ខ្លួន​នាង និង​ដៃគូ​គួរតែ​ប្រើប្រាស់​ទឹករំអិល​បន្ថែម​។ ទឹករំអិល​ដែល​មាន​ជាតិ​ទឹក​ល្អ​ជាង​ ទឹករំអិល​មាន​ជាតិ​ប្រេង​ព្រោះ​ ជាតិ​ប្រេង​ប្រហែលជា​មាន​ប្រតិកម្ម​ជាតិ​ជាតិ​ជ័រ​របស់​ស្រោម ដែល​ជា​ហេតុ​នាំ​អោយ​វា​ស្តើង​បាន​។ រឿង​នេះ​នឹង​បង្កើត​ការ​ប្រឈម​ នឹង​ការ​រហែ​កកើត​មាន​ក្នុង​ពេល​រួម​ភេទ​។
  • បើសិនជា​ស្រោមអនាម័យ​ មិន​ល្មម​នឹង​លិង្គ​របស់​បុរស​ទេ វា​នឹង​អាច​អោយ​នឹង​ផ្ទុះ​ស្រោម​នោះ​បាន​។ ហេតុផល​មួយ​ផ្សេង​ទៀត​ដែល​ធ្វើ​អោយ​ស្រោម​រហែក​នោះ​ ទំហំ​មិន​សមាមាត្រ​គ្នា​។ ស្រោមអនាម័យ​ភាគច្រើន​ត្រូវ​បាន​ បង្កើត​ឡើង​ដើម្បី​អាច​អោយ​ បុរស​ប្រើ​បាន​នៅ​ពេល​លិង្គ​ឡើង​រឹង​ពី ១០ ទៅ ១៧​សង់ទីម៉ែត្រ​។ ដូច្នេះ​វា​ពិតជា​សម​ល្ម​សម្រាប់​បុរស ​ក្នុង​ការ​ស្វែងរក​វា​ប្រើ​ដើម្បី​ពន្យា​កំណើត​។
  • ស្រោមអនាម័យ​មិន​រហែក​ទេ​ បើសិនជា​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​នូវ​អ្វី​ៗ​ ដែល​សំខាន់​ទាំងអស់​បាន ប៉ុន្តែ​អ្នក​នៅ​តែ​ត្រូវការ​ត្រៀមខ្លួន​សម្រាប់​អ្វី​ដែល​ជា​ការ​ចៃដន្យ​។ បើសិនជា​ស្រោម​រហែក​ក្នុង​ពេល​កំពុង​ពាក់ អ្នក​ត្រូវ​តែ​ប្តូរ​យក​របស់​ថ្មី​មួយទៀត​មក​ប្រើ​វិញ​។ ស្រោម​ដែល​រហែក​នឹង​ធ្វើ​អោយ​អ្នក និង​ដៃគូ​ប្រឈម​នឹង​ជំងឺ​កាមរោគ និង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​។
  • បើសិនជា​ស្រោមអនាម័យ ​រហែក​ក្នុង​ពេល​រួម​ភេទ ការ​ប្រឈម​មុខ​នឹង​មាន​ពិតប្រាកដ​។ ទោះបីជា​អ្នក​ធ្លាប់​ធ្វើតេស្ត​ថា​ គ្មាន​ជំងឺ​អ្វី​ទាំងអស់​ក៏​ដោយ ក៏​វា​នឹង​គឺជា​រឿង​ចាំបាច់​ ដែល​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ ​គ្រូពេទ្យ​បន្ថែម​ទៀត​ដែរ​។ ពេល​នោះ​គ្រូពេទ្យ​នឹង​ពិនិត្យ ​អ្នក​ដើម្បី​អោយ​ច្បាស់​ថា មិន​មាន​អ្វី​គ្រោះថ្នាក់​ ចំពោះ​សុខភាព​របស់​អ្នក​ ៕

ប្រភព៖ Health

Most Popular

To Top