ក្លិនស្អុយរបស់ជើងបង្ករ ឡើងដោយសារញើស ហើយតាមការប៉ាន់ស្មាន ជើងមានក្រពេញញើសប្រហែលជា ២៥០.០០០។ វាក៏ដូចជាក្លៀកដែរ ញើសនៅជើងមិនមានក្លិនទេនៅពេលដែលវាចេញមក ប៉ុន្តែបាក់តេរីដែលនៅខាងក្រៅ មានអំពើទៅលើញើស ដែលបង្ករឱ្យមានក្លិនកើតឡើង។
វាក្លាយទៅជាបញ្ហាដែលកាន់តែធ្ងន់ធ្ងរ ព្រោះស្បែកជើង និងស្រោមជើងរបស់យើងបិតជិត បង្កើតជាបរិស្ថានដែលងងឹត និងសើមដែលអាចឱ្យបាក់តេរី លូតលាស់កាន់តែច្រើន។
ដំណោះស្រាយ ២យ៉ាង ចំពោះបញ្ហាក្លិនជើងនេះគឺ រក្សាភាពស្អាត និងរក្សាភាពស្ងួតនៃជើង។
ប្រភព៖ Health