សុខភាព និង ផ្លូវភេទ

ការសិក្សា៖ ការដើរលំហាត់ប្រាណ ជាប្រចាំថ្ងៃ ឬជិះកង់ក្នុងវ័យចាស់ អាចកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺភ្លេចភ្លាំង

កាលីហ្វ័រញ៉ា៖ការសិក្សារកឃើញថា ការដើរលំហាត់ប្រាណប្រចាំថ្ងៃ ឬជិះកង់ក្នុងវ័យចាស់អាចកាត់បន្ថយ ការរលាកក្នុងខួរក្បាល និងកាត់បន្ថយហានិភ័យនៃជំងឺវង្វេង ដោយសារការដើរប្រើប្រាស់ថាមពលច្រើន ធ្វើឲ្យសារធាតុពុលក្នុងខ្លួនចេញមកក្រៅ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការស្រាវជ្រាវបានបង្ហាញជាយូរមកហើយថា ការធ្វើលំហាត់ប្រាណក្នុងវ័យកណ្តាល និងលើសពីនេះអាចកាត់បន្ថយឱកាសនៃជំងឺវង្វេង ដែលភាគច្រើនបណ្តាលមកពីជំងឺភ្លេចភ្លាំងរហូតដល់ ៤០ ភាគរយ។ ឥឡូវនេះអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាបាននិយាយថា ជំងឺនេះអាចត្រូវបានការពារប្រសិនបើមនុស្សធ្វើលំហាត់ប្រាណក្នុងជីវិតក្រោយផងដែរ។

ការធ្វើលំហាត់ប្រាណត្រូវបានគេគិតថា អាចជួយទប់ទល់នឹងជំងឺនេះ ព្រោះវាធ្វើឲ្យប្រសើរឡើងនូវមុខងារនៃការយល់ដឹង រក្សាទម្ងន់ខ្លួនទាប និងការពារការកកើតបន្ទះនៅក្នុងសរសៃឈាមដែលជាមូលហេតុសំខាន់នៃជំងឺវង្វេងសរសៃឈាម។ ប៉ុន្តែការសិក្សាចុងក្រោយនេះក៏បានបង្ហាញថា ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយការរលាកនៅក្នុងខួរក្បាលដែលអាចបណ្តាលឲ្យមានជំងឺភ្លេចភ្លាំង ។

អ្នកស្រាវជ្រាវបានសិក្សាថា មនុស្ស ១៦៧នាក់ មានអាយុជាមធ្យម ៩០ នៅអាយុនៃការស្លាប់របស់ពួកគេ។ អ្នកដែលហាត់ប្រាណទៀងទាត់មានកម្រិត Microglia ទាបជាកោសិកាដែលអាចបង្កឲ្យមានការរលាកធ្វើឲ្យខួរក្បាលសកម្ម។ អ្នកវិទ្យាសាស្ត្របាននិយាយថា នេះជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង របស់ពួកគេយ៉ាងខ្លាំង។

លោកវេជ្ជបណ្ឌិតណែនាំឲ្យមនុស្សពេញវ័យ ដែលមានសុខភាពល្អត្រូវធ្វើលំហាត់ប្រាណ កម្រិតមធ្យមយ៉ាងហោចណាស់ ១៥០ ឬ ៧៥ នាទីនៃសកម្មភាពខ្លាំងក្លាក្នុងមួយសប្តាហ៍៕

Most Popular

To Top