សុខភាព និង ផ្លូវភេទ

ហេតុអ្វី​បានជា​ជើង​ មាន​ក្លិនស្អុយ​?

ក្លិនស្អុយ​របស់​ជើង​បង្ករ ​ឡើង​ដោយសារ​ញើស ហើយ​តាម​ការ​ប៉ាន់ស្មាន​ ជើងមាន​ក្រពេញ​ញើស​ប្រហែលជា ២៥០.០០០​។ វា​ក៏​ដូច​ជា​ក្លៀក​ដែរ ញើស​នៅ​ជើង​មិន​មាន​ក្លិន​ទេ​នៅ​ពេល​ដែល​វា​ចេញ​មក ប៉ុន្តែ​បាក់តេរី​ដែល​នៅ​ខាងក្រៅ​ មាន​អំពើ​ទៅ​លើ​ញើស ​ដែល​បង្ករ​ឱ្យ​មាន​ក្លិន​កើតឡើង​។

វា​ក្លាយទៅជា​បញ្ហា​ដែល​កាន់តែ​ធ្ងន់ធ្ងរ ព្រោះ​ស្បែកជើង​ និង​ស្រោមជើង​របស់​យើង​បិត​ជិត​ បង្កើត​ជា​បរិស្ថាន​ដែល​ងងឹត ​និង​សើម​ដែល​អាច​ឱ្យ​បាក់តេរី​ លូតលាស់​កាន់តែ​ច្រើន​។

ដំណោះស្រាយ ២​យ៉ាង ចំពោះ​បញ្ហា​ក្លិន​ជើង​នេះ​គឺ រក្សា​ភាព​ស្អាត និង​រក្សា​ភាព​ស្ងួត​នៃ​ជើង​។

ប្រភព៖ Health

Most Popular

To Top