សុខភាព និង ផ្លូវភេទ

វីរុសកូវីដបំប្លែងថ្មី​​ គួរឱ្យខ្លាច Omicron មានឥទ្ធិពល ឆ្លងលឿនខ្លាំង ប្រទេសជាច្រើនត្រៀមខ្លួន ដើម្បីការពារ

វីរុសកូវីដបំប្លែងខ្លួនប្រទេសថ្មីឈ្មោះ Omicron បានឆ្លងសាយភាព ទៅដល់ប្រទេសមួយចំនួនហើយ នៅលើសកលលោក។ វីរុសកូវីដដែលរកឃើ់ញដំបូង នៅអាហ្វ្រិក ត្រូវបានអង្គការសុខភាពពិភពលោក ព្រមានពីហានិភ័យ ដែលវាមានឥទ្ធិពលចម្លងបានលឿន ជាងវីរុសកូវីដប្រទេសផ្សេងទៀត។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រទេសនៅទ្វីបអឺរុ៉ប កំពុងប្រឈមខ្លាំង និងបានរឹតត្បិតការធ្វើដំណើរ ស្របពេលដែលហូឡង់ ដាណាម៉ាក និង អូស្ត្រាលី បានរកឃើញនូវករណីឆ្លងថ្មី នៃវីរុសកូវីដ Omicron។ បើ់តាមការរាយការណ៍ នៅពេលថ្មីៗនេះ មិនត្រឹមតែបណ្តាប្រទេស នៅទ្វីបអឺរុ៉បប៉ុណ្ណោះទេ ដែលអាចប្រឈមខ្លាំង ប៉ុន្តែប្រទេសទាំងអស់ នៅលើពិភពលោក បានត្រៀមខ្លួនទុកជាមុន ដើម្បីត្រៀមទប់ទល់ នឹងវីរុសកូវីដបំប្លែងថ្មីនេះ។

នៅក្នុងរបាយការណ៍មួយ បានឱ្យដឹងថា អង្គការសុខភាពពិភពលោក បាន និងកំពុងធ្វើការជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីសិក្សាស្វែងយល់បន្ថែមទៀត អំពីឥទ្ធិពលនៃវីរុសកូវីដបំប្លែងខ្លួន ប្រភេទថ្មី Omicron ដែលមានដើមកំណើត មកពីអាហ្វ្រិក។ ចក្រភពអង់គ្លេស បាននិយាយថា ខ្លួននឹងរៀបចំការប្រជុំបន្ទាន់មួយ ជាមួយរដ្ឋមន្រ្តីសុខាភិបាល ប្រទេស G7 ដើម្បីពិភាក្សាការវិវត្តន៍ នៃវីរុសកូវីដបំប្លែងថ្មីមួយនេះ៕ Souce: Sabay

Most Popular

To Top