សុខភាព និង ផ្លូវភេទ

គេផឹកកាហ្វេស្វាង ឯងផឹកកាហ្វេងងុយគេង? អាចមកពីកត្តា ៦ នេះ

ហេតុអ្វីបានជា អ្នកទទួលទានកាហ្វេរួច ប្រែជាងងុយគេងមែនទេ? ខាងក្រោមនេះជាកត្តា ដែលអ្នកញ៊ាំកាហ្វេ ហើយងងុយគេង ៖

១. កាហ្វេអ៊ីនគ្មានឥទ្ធិពល បង្កការរំខានដល់ដំណេករបស់អ្នក

ការទទួលទានកាហ្វេ ១ពែង នៅពេលយប់ជ្រៅនឹងមិនជះផល ប៉ះពាល់ដល់ការគេងរបស់អ្នកឡើយ។ ការសិក្សាស្រាវជ្រាវ មួយបានរកឃើញថា ការទទួលទានកាហ្វេក្នុងកំឡុងពេល ៤ម៉ោង នៃពេលចូលគេងនឹងធ្វើឱ្យ អ្នកភ្ញាក់ដឹងខ្លួននៅពេលយប់នោះទេ។ គេបានធ្វើតេស្តលើអ្នកស្ម័គ្រចិត្តចំនួន ៧៨៥រូបសម្រាប់រយៈពេល ១សប្តាហ៍ ដោយប្រើឧបករណ៍ ចាប់សញ្ញាពាក់នៅកដៃ និងកំណត់ហេតុនៃការគេង ហើយជាលទ្ធផល គឺកាហ្វេអ៊ីនមិនបង្កការរំខាន ដល់ការគេងរបស់ពួកគេឡើយ។

២. អ្នកអាចក្រោកមក ជាមួយនឹងអារម្មណ៍ កាន់តែមានថាមពល

ការទទួលទានកាហ្វេ ១ពែង នៅមុនពេលសម្រាកមួយភ្លែត អាចបង្កើនកម្រិតនៃថាមពល។ នៅពេលអ្នកមានអារម្មណ៍ងងុយគេង, រាងកាយនឹងផលិត សារធាតុម្យ៉ាងហៅថា adenosine ដែលជម្រុញការគេង។ កាហ្វេអ៊ីនទប់ស្កាត់ខួរក្បាល មិនឱ្យទទួលបានសារធាតុ adenosine។ នេះហើយជាមូលហេតុ ដែលការទទួលទានកាហ្វេ នៅមុនពេលគេងសម្រាកមួយភ្លែត អាចជួយឱ្យអ្នកក្រោក មកជាមួយនឹងអារម្មណ៍ស្រស់ស្រាយ មានថាមពល។

៣. កាហ្វេអាចធ្វើឱ្យអ្នកមាន អារម្មណ៍អស់កម្លាំង

ថាតើអ្នកធ្លាប់មានអារម្មណ៍ ដូចជាចង់ចូលបន្ទប់ទឹកក្រោយ ពេលផឹកកាហ្វេដែរទេ? វាកើតឡើងដោយសារតែ កាហ្វេអ៊ីនមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ ជាលទ្ធផលអ្នកអាចនឹង ឈឺនោមញឹកញាប់ជាងធម្មតា ហើយនៅពេលរាងកាយ បាត់បង់ជាតិទឹក, បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ អាចនឹងលេចឡើងធ្វើឱ្យ អ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេង។

៤. វាបញ្ចុះកម្រិតនៃ ជាតិស្ករក្នុងឈាម

ប្រសិនបើអ្នកចូលចិត្ត ញ៊ាំកាហ្វេផ្អែមៗ ដោយតែងបន្ថែមស្ករ ឬគ្រីមទឹកដោះគោច្រើន នោះអ្នកនឹងងាយជួបប្រទះ នូវបញ្ហាជាតិស្ករក្នុងឈាម ប្រែប្រួលភ្លាមៗក្រោយ ទទួលទានភេសជ្ជៈនេះ។ នៅពេលរាងកាយរំលាយជាតិស្ករកែច្នៃ នោះកម្រិតនៃគ្លុយកូស ឬជាតិស្ករក្នុងឈាមនឹង ចាប់ផ្ដើមធ្លាក់ចុះ។ ជាលទ្ធផលអ្នកអាចមាន អារម្មណ៍ខ្វះថាមពលនិងអស់កម្លាំង។

៥. ផ្សិតក្នុងកាហ្វេអាច បណ្ដាលឱ្យអស់កម្លាំង

ស្ដាប់ទៅគួរឱ្យរអើមនៅពេល អ្នកទទួលទានកាហ្វេ ដែលមានដុះផ្សិត។ ទោះជាយ៉ាងណាការសិក្សា ស្រាវជ្រាវមួយចំនួនបានបង្ហាញថា គ្រាប់កាហ្វេភាគច្រើនមានដុះផ្សិត ហើយជាតិពុលក្នុងពួកវានេះ ហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ ងងុយគេងនិងអស់កម្លាំង។

៦. រាងកាយអាចប្រែក្លាយ ភាពស្ត្រេសទៅជាអារម្មណ៍ងងុយគេង

ថាតើអ្នកធ្លាប់ដឹងទេថា ការទទួលទានកាហ្វេអាចបង្កើន កម្រិតនៃអ័រម៉ូនស្ត្រេសក្នុង រាងកាយសូម្បីតែអ្នកញ៊ាំក្នុង បរិមាណដដែលរាល់ថ្ងៃក៏ដោយ? ជាប្រតិកម្មឆ្លើយតបនឹងការ កើនឡើងនូវកម្រិត អ័រម៉ូនស្ត្រេសក្នុងរាងកាយ អ្នកប្រាកដជាមានអារម្មណ៍ចង់គេង។ នេះក៏ព្រោះតែការងងុយគេង និងអស់កម្លាំងជារបៀបធម្មជាតិមួយ សម្រាប់រាងកាយនៅ ពេលឆ្លើយតបនឹងភាពស្ត្រេស។

កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវ ដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យ ការព្យាបាលដោយគ្រូពេទ្យ ជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះ ការព្យាបាលដោយខ្លួនឯងតាម អត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះ ជាមួយគ្រូពេទ្យជំនាញដើម្បីទទួល ការពិនិត្យនិងព្យាបាលឱ្យ បានត្រឹមត្រូវទើបប្រសើរ ៕

ប្រភព៖ Health

Most Popular

To Top