ព័ត៌មានអន្តរជាតិ

Update៖ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានឃុំខ្លួន ពីបទស៊ីសំណូក

AFP

ម៉ូស្គូ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យនៅថ្ងៃអង្គារនេះថា លោក Timur Ivanov អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវបានឃុំខ្លួនដោយសង្ស័យពីបទស៊ីសំណូក ។

គណៈកម្មាធិការបានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា “អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី Timur Vadimovich Ivanov ត្រូវបានឃុំខ្លួនដោយសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋតាមផ្នែកទី៦ នៃមាត្រា២៩០នៃក្រមព្រហ្មទណ្ឌ (ទទួលសំណូក)” ។

គណៈកម្មាធិការបានឲ្យដឹងទៀតថា សកម្មភាពស៊ើបអង្កេតចាំបាច់កំពុងត្រូវបានអនុវត្តដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីករណីនេះនៅឡើយទេ ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងកាលពីថ្ងៃអង្គារថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ត្រូវបានគេជូនដំណឹងអំពីការឃុំខ្លួនលោក Ivanov ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top