កីឡា

អ្នកប្រដាល់ជើងខ្លាំង​ កម្ពុជាប៉ះអ្នកប្រដាល់បរទេស នៅការប្រកួត Kick Boxing យប់នេះ

ភ្នំពេញ ៖ ការប្រកួតលក្ខណៈជាប្រភេទប្រដាល់ Kick Boxing ក្នុងកម្មវិធី GANZBERG រាជសីហ៍ KUN KHMER នៅខណ្ឌកំបូល រាជធានីភ្នំពេញ ដោយមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា ប្រកួតជាមួយចិន និងជប៉ុន នៅលើសង្វៀនស្ថានីយ ទូរទស្សន៍ថោន (TOWN) ។

យប់នេះសង្វៀន TOWN នឹងរៀបចំការប្រកួត GANZBERG រាជសីហ៍ KUN KHMER ដែលមានសុទ្ធតែគូពិសេសៗដូចជា ធឿន ធារ៉ា ប៉ះ ខៃ ហ្សេបពីង រឿង សោភ័ណ្ឌ ពេជ្រ សម្បត្តិ ម៉ឺន មេឃា និងកីឡាករ កីឡាការិនី ល្បីឈ្មោះជាច្រើនទៀតផងដែរ ។

ការប្រកួតនេះ នឹងចាប់ផ្ដើមពីម៉ោង ៨យប់តទៅនៅខណ្ឌកំបូល រាជធានីភ្នំពេញ និង មានផ្សាយផ្ទាល់លើទូរទស្សន៍ TOWN ។

ក្នុងឱកាសប្រកាសការប្រកួតជាផ្លូវការ ដោយមានការអញ្ជើញពីសំណាក់លោក តែម ម៉ឺន ប្រធានកិត្តិយសសហព័ន្ធកីឡា Kick Boxing កម្ពុជា និង លោក Tommy Kim ទីប្រឹក្សាស្ថានីយទូរទស្សន៍ថោន (TOWN) ៕

Most Popular

To Top