កីឡា

កីឡាករបាល់ទាត់ឆ្នើម Ronaldo សម្រាកលំហែកាយជាមួយមិត្តស្រីជាតារាម៉ូដែល អំឡុងពេលផ្អាកការប្រកួត

VN Express

កំពូលកីឡាករបាល់ទាត់ជនជាតិ ព័រទុយហ្គាល់ Cristiano Ronaldo មិត្តស្រីរបស់លោក នាង Georgina Rodriguez និងកូនៗរបស់ពួកគេបានសម្រាកនៅរមណីយដ្ឋានប្រណីតមួយ កាលពីចុងសប្តាហ៍ ក្នុងអំឡុងពេលដែលលោកត្រូវបានព្យួរពី Saudi Pro League ។

ខ្សែប្រយុទ្ធ Al Nassr ជាញឹកញាប់ត្រូវបានគេចាត់ទុកថា ជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលនោះបានសរសេរចំណងជើងខ្លីថា “សុភមង្គល”។ រូបថតលោក និងមិត្តស្រីរបស់លោក នាង Rodriguez កាន់កូនស្រីអាយុ ២ ឆ្នាំ Bella កំពុងស្ថិតនៅក្នុងទឹកថ្លាស្អាតក្បែររមណីយដ្ឋាន។

ប្រភពបានរាយការណ៍ថា ឪពុកអាយុ ៣៩ ឆ្នាំបាននាំកូនស្រីរបស់លោក Alana Martina និង Eva ចេញទៅឆ្នេររមណីយដ្ឋាននេះស្ថិតនៅលើសមុទ្រក្រហម។ Ronaldo បានបង្ហោះរូបថតជាមួយមិត្តស្រី Rodriguez យូរមកហើយក្នុងបន្ទប់សូណា។ គូស្នេហ៍តារាមួយគូនេះ បានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០១៦ ហើយមានកូនស្រី ២ នាក់ជាមួយគ្នា បន្ថែមពីលើកូន ៣ នាក់ពីមុនរបស់លោក Ronaldo ។

លោក Ronaldo ក៏បានបង្ហោះរូបខ្លួនដើរពីក្រោយកូនស្រី Bella នៅព្រលានយន្តហោះ។ កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ និងក្រុមគ្រួសារតែងធ្វើដំណើរតាមយន្តហោះឯកជនជារៀងរាល់ឆ្នាំ ហើយដំណើរកម្សាន្តចុងក្រោយរបស់លោក Ronaldo ជាមួយគ្រួសារបានចាប់ផ្តើមបន្ទាប់ពីខួបកំណើតទី ២របស់ Bella នៅថ្ងៃទី ១៨ ខែមេសា៕ ដោយ៖លី ភីលីព

Most Popular

To Top