កីឡា

អ្នកប្រដាល់ MMA ជនជាតិអ៊ីរ៉ង់ ជាប់បម្រាមអស់មួយជីវិត បន្ទាប់ពីទាត់នារីម្នាក់

VN Express

អ៊ីរ៉ង់៖កីឡាករប្រដាល់ក្បាច់គុន MMA របស់ប្រទេសអ៊ីរ៉ង់ លោក Ali Heibati បានទទួលបម្រាមពេញមួយជីវិតមិនឲ្យចូលរួមរាល់ការប្រកួតទំាងអស់នូវសកម្មភាពមិនល្អ និងរួមទាំងការទាត់នារីម្នាក់លើសង្វៀនប្រទេសផងដែរ នៅពេលនារីម្នាក់នោះដើរកាន់ស្លាក់ទឹក ។

មុនពេលប្រកួតជាមួយកីឡាករប្រដាល់ក្បាច់គុន Arkady Osipyan នៅទីក្រុងមូស្គូនៅថ្ងៃទី ១៩ ខែមេសា សម្រាប់ការប្រកួត Hard Fighting Championship (HFC) ស្រាប់តែកីឡាករប្រដាល់ក្បាច់គុន Heibati បានទាត់នារីសង្វៀនម្នាក់ឈ្មោះ Maria នៅពេលនាងកំពុងដើរក្បែរលោក ហើយកាន់សញ្ញាដើម្បីចាប់ផ្តើមជុំទីមួយ។

នាង Maria ក៏បានងាកមើល ហើយភ្ញាក់ផ្អើលចំពោះសកម្មភាពរបស់លោក Heibati បន្ទាប់មកនាងបានទៅជិតអ្នកប្រយុទ្ធអ៊ីរ៉ង់ដើម្បីសាកសួរលោក។ អាជ្ញាកណ្តាលត្រូវតែធ្វើអន្តរាគមន៍ និងព្រមាន Heibati អំពីអាកប្បកិរិយារបស់លោក។

ការប្រកួតបានឈានទៅមុខ ហើយ Osipyan បានយកឈ្នះដោយការផ្តួលឲ្យសន្លប់តាមបច្ចេកទេសក្នុងពេល ៣០ វិនាទីដើម្បីឈានទៅប្រកួតក្នុងទឹកទី១។ ខណៈអាជ្ញាកណ្តាលកំពុងនាំ Osipyan ទៅជ្រុងបន្ទាប់ Heibati បានក្រោកឈរហើយវាយគាត់ពីក្រោយ។ ភ្លាមៗនោះ មនុស្សជាច្រើនបានចូលទៅក្នុង octagon ដើម្បីបំបែកអ្នកប្រយុទ្ធទាំង២ ខណៈពេលដែលរង់ចាំសាលក្រមផ្លូវការ៕ដោយ៖លី ភីលីព

Most Popular

To Top