សុខភាព និង ផ្លូវភេទ

ការសិក្សា៖ការផឹក កាហ្វេ៣ពែង ក្នុងមួយថ្ងៃកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយសារ ជំងឺបេះដូង រហូតដល់ ១៧%

ហុងគ្រី៖ការសិក្សាមួយបានរកឃើញថា ហានិភ័យនៃការស្លាប់ ដោយសារជំងឺបេះដូងអាចត្រូវបាន កាត់បន្ថយរហូតដល់ ១៧ ភាគរយដោយការទទួលទានកាហ្វេកម្រិតមធ្យម មួយណាគឺ ៣ ពែងក្នុងមួយថ្ងៃ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Semmelweis នៅទីក្រុង Budapest បានស៊ើបអង្កេតការផ្សា ភ្ជាប់គ្នារវាងទម្លាប់កាហ្វេ និងការកើតមានជំងឺគាំងបេះដូង និងដាច់សរសៃ ឈាមខួរក្បាល។ពួកគេបានរកឃើញថា ការប្រើប្រាស់កាហ្វេកម្រិតមធ្យមក៏អាចកាត់បន្ថយហានិភ័យនៃ ជំងឺដាច់សរសៃ ឈាមខួរក្បាលដល់ទៅ ២១ ភាគរយចំពោះ អ្នកដែលមិនផឹកកាហ្វេទាល់តែសោះ។

អ្នកស្រាវជ្រាវ និងអ្នកជំនាញខាងជំងឺបេះដូងលោក Judit Simon នៃសាកលវិទ្យាល័យ Semmelweis នៃប្រទេសហុងគ្រីបាននិយាយថា នេះគឺជាការសិក្សាធំបំផុតដើម្បីវាយតម្លៃពីផលប៉ះពាល់ នៃប្រព័ន្ធសរសៃឈាមបេះដូង នៃការប្រើប្រាស់កាហ្វេជាប្រចាំចំពោះប្រជាជនដែលមិនមានជំងឺបេះដូង។

លទ្ធផលរបស់យើងបង្ហាញថា ការទទួលទានកាហ្វេជាប្រចាំមានសុវត្ថិភាព ព្រោះសូម្បីតែការទទួលទានប្រចាំថ្ងៃខ្ពស់ ក៏មិនត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធផលមិនល្អនៃសរសៃឈាមបេះដូង និងការស្លាប់ទាំងអស់បណ្តាល មកពីការតាមដានបន្ទាប់ពី ១០ ទៅ ១៥ ឆ្នាំ។

លើសពីនេះកាហ្វេ ០.៥ ទៅ ៣ ពែងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ ដោយឯករាជ្យជាមួយនឹងហានិភ័យទាប នៃជំងឺដាច់សរសៃឈាមខួរក្បាលការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង និងការស្លាប់ដោយសារបុព្វហេតុណាមួយ។

សម្រាប់ការសិក្សាវេជ្ជបណ្ឌិត Simon និងសហការីបានប្រៀបធៀបទម្លាប់ទទួលទានកាហ្វេ និងសុខភាពរបស់មនុស្សពេញវ័យចំនួន ៤៦៨.៦២៩ នាក់ក្នុងរយៈពេលជាមធ្យម ១១ ឆ្នាំ៕

Most Popular

To Top