សុខភាព និង ផ្លូវភេទ

កុំទទួលទានកាហ្វេ នៅពេលព្រឹក បើអ្នកមិនទាន់ញ៉ាំអី

ថ្វីបើកាហ្វេផ្តល់អត្ថប្រយោជន៍ សម្រាប់សុខភាពក៏ពិតមែន ប៉ុន្តែអ្នកមិនគួរទទួលនៅពេលព្រឹក ទាំងមិនទាន់ញ៉ាំអីនោះទេ។

ដំបូងអ្នកត្រូវដឹងថា ការទទួលទានកាហ្វេខ្មៅមួយ ពែងទាំងពោះទទេនៅពេលព្រឹក ចំនួនទឹកអាស៊ីត hydrochloric នៅក្នុងបំពង់រំលាយអាហារនឹងកើនឡើង។ អាស៊ីត hydrochloric ធ្វើឲ្យមានបញ្ហាដល់ប្រព័ន្ធ រំលាយអាហាររបស់ក្រពះ ជាពិសេសលំបាកក្នុងការ រំលាយជាតិប្រូតេអ៊ីនតែម្តង។ ប្រសិនបើប្រូតេអ៊ីនមិនបានបំបែក ហើយមានកាន់តែច្រើន អ្នកច្បាស់ជាមានអាការ:ហើមពោះ, រលាកពោះវៀន និងកើតមានជំងឺមហារីកពោះវៀនធំ។

នេះជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រ ជាច្រើនបានព្រមានថា អ្នកមិនគួរទទួលទានកាហ្វេ នៅពេលព្រឹកទាំងពោះទទេនោះទេ ព្រោះវាអាចបង្កើនកម្រិត ជាតិអាស៊ីតនៅក្នុងក្រពះ ដែលបណ្តោលឲ្យក្អួត និងហើមពោះ…។

ដូចដែលបានបង្ហាញជូនខាងលើ ការទទួលទានកាហ្វេទាំងពោះទទេ នៅពេលព្រឹកព្រលឹមពិតជាមិនល្អ សម្រាប់សុខភាពឡើយ។ ប៉ុន្តែប្រសិនបើអ្នកនៅតែចង់ យកកាហ្វេធ្វើជាអាហារពេលព្រឹក អ្នកគួរតែបន្ថែមទឹកដោះគោចូលខ្លះ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្សេងៗ៕

Most Popular

To Top