សុខភាព និង ផ្លូវភេទ

ស្រូប​ផ្សែង​បារី​ពី​គេ ​អាច​នាំអោយ​មាន ​ការ​គាំង​បេះដូង​

ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ ​គឺជា​កត្តា​ហានិភ័យ​មួយ​សម្រាប់ ​ការ​មាន​ជំងឺ​គាំងបេះដូង​។ វា​ត្រូវ​បាន​គេ​គិត​ថា​ សារធាតុ​គីមី​ដែល​មាន នៅ​ក្នុង​ផ្សែង​បារី ​អាច​ធ្វើ​អោយរ​លាក​ស្រទាប់​នៃ​ សរសៃឈាម​អារ​ទែ​របស់​អ្នក អាច​បង្ក​អោយ​ពួក​វា​ហើម (រលាក)​។

ការ​រលាក​នេះ​អាច​បង្រួម​ទំហំ​ នៃ​សរសៃឈាម​របស់​អ្នក​ ដែល​បង្កើន​ហានិភ័យ​នៃ​ ការ​មានការ​គាំ​បេះដូង​។ ការ​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ ​ក៏​អាច​បណ្តាល​អោយ​កោសិកា​នៃ​ឈាម​របស់​អ្នក ​ដែល​ត្រូវ​ទទួលខុសត្រូវ​ ចំពោះ​ការ​កក​នៃ​ឈាម​( ប្លា​កែ​ត )​បង្កើន​ចំនួន​ដែល ​ធ្វើ​អោយ​ឈាម​ឆាប់​កក​។ មាន​ប្លា​កែ​ត​ច្រើន​ពេក​អាច​បណ្តា​អោយ​កើត​មាន​ដុំ​កំណក​ឈាម​ ដែល​បង្កើត​ជា​ការ​ស្ទះ​នៃ​ សរសៃឈាម​ដែល​អាច​ជា​មូលហេតុ​ បណ្តាល​អោយ​គាំងបេះដូង ឬ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល​(Stroke)​។

វា​ក៏​បង្ហាញ​ថា​ អត្រា​នៃ​ការ​គាំងបេះដូង​ បាន​ថយ​ចុះ​នៅ​ក្នុង​តំបន់​ ដែល​មាន​បំរាម​មិន​អោយ​ជក់បារី​។ ប្រសិនបើ​អ្នក​ជក់បារី​វិធី​ដ៏​ល្អ​បំផុត​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​គាំងបេះដូង​របស់ ​អ្នក​គឺ​ឈប់​ជក់បារី​។ ប្រសិនបើ​អ្នកជា​ទៀងទាត់​ រស់នៅ​ក្បែរ​អ្នក​ជក់បារី សូម​លើកទឹកចិត្ត​ដល់​ពួក​គេ​ អោយ​ឈប់​ជក់បារី ឬ​ទៅ​ជក់​នៅ​ខាងក្រៅ​ផ្ទះ​។ នេះ​គឺ​មាន​សារៈសំខាន់​ជា​ពិសេស ​ប្រសិនបើ​អ្នក​ធ្លាប់​មានការ​ គាំងបេះដូង​ពី​ពេល​មុន ឬ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ថា​ មាន​ជំងឺ​បេះដូង​ ៕

ប្រភព៖ Health

Most Popular

To Top