ការស្រូបផ្សែងបារីពីអ្នកដទៃ គឺជាកត្តាហានិភ័យមួយសម្រាប់ ការមានជំងឺគាំងបេះដូង។ វាត្រូវបានគេគិតថា សារធាតុគីមីដែលមាន នៅក្នុងផ្សែងបារី អាចធ្វើអោយរលាកស្រទាប់នៃ សរសៃឈាមអារទែរបស់អ្នក អាចបង្កអោយពួកវាហើម (រលាក)។
ការរលាកនេះអាចបង្រួមទំហំ នៃសរសៃឈាមរបស់អ្នក ដែលបង្កើនហានិភ័យនៃ ការមានការគាំបេះដូង។ ការស្រូបផ្សែងបារីពីអ្នកដទៃ ក៏អាចបណ្តាលអោយកោសិកានៃឈាមរបស់អ្នក ដែលត្រូវទទួលខុសត្រូវ ចំពោះការកកនៃឈាម( ប្លាកែត )បង្កើនចំនួនដែល ធ្វើអោយឈាមឆាប់កក។ មានប្លាកែតច្រើនពេកអាចបណ្តាអោយកើតមានដុំកំណកឈាម ដែលបង្កើតជាការស្ទះនៃ សរសៃឈាមដែលអាចជាមូលហេតុ បណ្តាលអោយគាំងបេះដូង ឬជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke)។
វាក៏បង្ហាញថា អត្រានៃការគាំងបេះដូង បានថយចុះនៅក្នុងតំបន់ ដែលមានបំរាមមិនអោយជក់បារី។ ប្រសិនបើអ្នកជក់បារីវិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយហានិភ័យនៃការគាំងបេះដូងរបស់ អ្នកគឺឈប់ជក់បារី។ ប្រសិនបើអ្នកជាទៀងទាត់ រស់នៅក្បែរអ្នកជក់បារី សូមលើកទឹកចិត្តដល់ពួកគេ អោយឈប់ជក់បារី ឬទៅជក់នៅខាងក្រៅផ្ទះ។ នេះគឺមានសារៈសំខាន់ជាពិសេស ប្រសិនបើអ្នកធ្លាប់មានការ គាំងបេះដូងពីពេលមុន ឬត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺបេះដូង ៕
ប្រភព៖ Health