ការឱបគឺជាអំពើរបន្តិចបន្តួច ដែលអាចលួងលោមចិត្តយើង និងបង្ហាញយើងពីទំនាក់ទំនង របស់យើងទៅកាន់អ្នកដទៃ។ ការឱបមិនត្រឹមតែជាវិធី ក្នុងការបង្ហាញ និងទទួលយកនូវសេចក្តីស្រឡាញ់តែប៉ុណ្ណោះទេ វាគឺជាប្រភពដ៏សំខាន់នៃ ការបំបាត់ស្ត្រេសនិងការលួងលោង រាង្គកាយរបស់យើង។
វេជ្ជបណ្ឌិត ឡរ៉ា ចនសុន (Laura Johnson) និយាយថា “អ្នកនិយាយថាអ្នកគឺជាគ្រូពេទ្យ ដែលបង្គាប់ឱ្យអ្នកជំងឺបង្កើតការឱប នោះអ្នកជំងឺនឹងគិតថា អ្នកគឺជាគ្រូពេទ្យដែលលេងសើច។ ពួកគេនឹងគិតថា តើអ្នកមិនអាចចេញវេជ្ជបញ្ជាឱ្យ ប្រើថ្នាំពិតប្រាកដទេឬ?”។
“មនុស្សយើងគិតថា រាង្គកាយគឺដូចជាម៉ាស៊ីន ប៉ុន្តែការពិតមិនមែននោះទេ។ ពួកគេគិតថាការជួសជុលមនុស្សម្នាក់ គឺដូចជាការជួសជុស ម៉ាស៊ីនយ៉ាងដូច្នោះដែរ។ អ្នកគ្រាន់តែដាក់ផ្នែករបស់វាឱ្យត្រូវ នោះអ្នកនឹងអាចប្រើវាបាន។ ប៉ុន្តែភាពខុសគ្នាគឺ ម៉ាស៊ីនមិនមានអារម្មណ៍នោះទេ។ វាមិនខ្វល់ថាអ្នកមានអារម្មណ៍ យ៉ាងណានៅពេលដែលអ្នកដាក់បញ្ចូលផ្នែកថ្មីមួយនោះទេ។ ប៉ុន្តែ មនុស្សមានអារម្មណ៍នោះ។ អ្នកមិនអាចមានវិធីសាស្ត្រដំណើរការ ណាមួយដើម្បីព្យាបាលមនុស្សម្នាក់ ដែលមិនមែនជាគ្រឿងម៉ាស៊ីននោះទេ”។
វេជ្ជបណ្ឌិត ចនសុន បានសិក្សាពីឥទ្ធិពល នៃការប៉ះពាល់នៃរាង្គកាយ រួមមានទាំងចំនួនម៉ោងដែល គ្រួសាររបស់អ្នកជំងឺបាន ចំណាយពេលជាមួយអ្នកជំងឺ និងចំនួនម៉ោងដែលគ្រូពេទ្យចំណាយលើអ្នកជំងឺ។ “ភស្តុតាងគឺគួរឱ្យរន្ធត់៖ មនុស្សគ្រប់គ្នាត្រូវការការយក ចិត្តទុកដាក់ប្រចាំថ្ងៃនិងការប៉ះពាល់រាង្គកាយ ប្រចាំថ្ងៃដើម្បីធ្វើឱ្យពួកគេមានអារម្មណ៍ល្អ។ វាមានសារសំខាន់ដូចគ្នា នឹងរបបអាហារនិងការហាត់ប្រាណ យ៉ាងដូច្នោះដែរ” ។
“ប្រព័ន្ធរាង្គកាយរបស់អ្នកមិនមែន សម្រាប់ដំណើរការក្នុងរូងថ្ម ឬកន្លែងដាច់ស្រយាលពីអ្នកដទៃនោះទេ។ វាត្រូវប្រើសម្រាប់ដំណើរការជាមួយ នឹងស្ថានភាពនៃមនុស្សនិងមនុស្ស”។
ដូច្នេះការប៉ះពាល់រាង្គកាយ ដូចជាការឱប ក៏អាចប្រើជាឱសថជួយឱ្យអារម្មណ៍ មនុស្សបានធូរស្បើយផងដែរ។ ប្រភព៖ Health