អ្នកណាក៏ស្គាល់មើមខ្ញីច្បាស់ដែរ ក៏ប៉ុន្តែចំពោះគុណប្រយោជន៍ របស់វាវិញប្រហែលជាមិនទាន់ ដឹងអស់នោះទេ។ ក្រៅពីមានសមត្ថភាពអាច ជួយព្យាបាលជំងឺផ្តាសាយ ខ្ញី មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់បញ្ហាស្បែកច្រើនយ៉ាង ជាពិសេសស្បែកមានស្នាមអុជខ្មៅ ដោយសារតែភាពចាស់។
ខាងក្រោមនេះគឺជារូបមន្តងាយៗ ៣យ៉ាងដែលអាចកម្ចាត់ស្នាមអុជខ្មៅ ពូកែលើសពីការស្មាន៖
១.ខ្ញី និងប្រទាលកន្ទុយក្រពើ៖ អ្នកត្រូវយកទឹកខ្ញី និងទឹកប្រទាល់កន្ទុយក្រពើ ក្នុងបរិមាណស្មើគ្នាលាយ បញ្ចូលគ្នាឲ្យសព្វល្អ។ បន្ទាប់មកប្រើសំឡីកប្បាស ជ្រលក់ក្នុងល្បាយនេះ រួចយកមកជូតនៅលើតំបន់ ដែលមានស្នាមខ្មៅ។ រងចាំរយ:ពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ ហើយអ្នកត្រូវព្យាយាមអនុវត្ត ៣ដងក្នុងមួយសប្តាហ៍ ទើបឆាប់បានផល។
២.ខ្ញី និងទឹកក្រូចឆ្មារ៖ ប្រើម្សៅខ្ញីមួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ ឲ្យក្លាយជាល្បាយសាច់មួយ។ ចាប់ផ្តើមលាបនៅលើផ្ទៃមុខរយ:ពេល ៣០នាទី បន្ទាប់មកលាងជម្រេះចេញ ជាមួយនឹងទឹកត្រជាក់ធម្មតា។ ក្នុងមួយសប្តាហ៍អនុវត្តឲ្យបាន ៣ដង ស្នាមអុជខ្មៅក៏បាន មុនក៏បានដែរ។
៣.ខ្ញី និងទឹកឃ្មុំ៖ លាយម្សៅខ្ញីមួយស្លាបព្រា ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាដូចគ្នា។ បន្ទាប់មកលាបនៅលើផ្ទៃមុខ ជាពិសេសកន្លែងដែលកើតមានបញ្ហា រយ:ពេល ១៥ ទៅ ២០នាទី ទើបលាងសម្អាតចេញ ដោយប្រើទឹកក្តៅឧណ្ឌៗ។ អ្នកគួរតែអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលបានផល ៕