សុខភាព និង ផ្លូវភេទ

ខ្ញីល្អចំពោះ សុខភាព

ការសិក្សាកាលពីពេលថ្មីៗនេះ បានរកឃើញថា មើមខ្ញីអាចកាត់បន្ថយការ រលាកនៅក្នុងពោះវៀនដែលវាអាច បង្កឲ្យមានជំងឺមហារីកពោះវៀនធំ។

ទោះបីជាយ៉ាងណាក្តី ការសិក្សានៅមិនទាន់បញ្ចប់នៅឡើយទេ ហើយអ្នកស្រាវជ្រាវក៏មិនទាន់បាននែនាំដែរថា អ្នកទាំងអស់គ្នាគួរតែចាប់ផ្តើមបន្ថែម មើមខ្ញីនៅក្នុងរបបអាហាររបស់អ្នក។

ដោយយោងទៅតាមការសិក្សាស្រាវជ្រាវ លោក ម៉ែម ហ្ស៊ីក ដែលជាអ្នកជំនាញព្យាបាល រោគតាមបែបធម្មជាតិ ព្រមទាំងជា អ្នកស្រាវជ្រាវនៅមហាវិទ្យាល័យ មជ្ឈមណ្ឌលវិជ្ជាពេទ្យ Ann Arbor បាននិយាយថា៖ “ប្រសិនបើអ្នកចង់បន្ថែមខ្ញី នៅក្នុងរបបអាហាររបស់អ្នក វាកឺជាការប្រសើរណាស់។ “

ខ្ញីដែលជាប្រភេទមើមបន្លែ ដ៏មានអត្ថប្រយោជន៏ ព្រមទាំងជាឪសថបុរាណដ៏សិក្តសិទ្ធ ត្រូវបានរកឃើញនៅក្នុងម្ហូប របស់ជនជាតិអាស៊ីជាច្រើនមុខ។ ការស្រាវជ្រាវបានបង្ហាញថា ខ្ញីអាចជួយព្យាបាលបញ្ហាក្រពះដូចជា ការឆ្អល់ពោះ និងក្អួតចង្អោរ។

ការសិក្សាស្រាវជ្រាវកាលពី លើកមុនទៅលើខ្លួនរបស់សត្វ លោក ហ្ស៊ីកបានកត់សំគាល់ថា ខ្ញីអាចកាត់បន្ថយការរលាក។

មិនតែប៉ុណ្ណោះ អ្នកវិទ្យាសាស្រ្តបានបន្តការ ស្រាវជ្រាវទៅលើអាកាៈរោករលាកពោះវៀនរុំារ៉ៃ ដែលវាអាចឈានទៅដល់ ជំងឺមហារីកពោះវៀនធំ បន្ទាប់មកលទ្ធផលក៏បានបង្ហាញថា ខ្ញីពិតជាអាចកាត់បន្ថយការ រលាកពោះវៀនមែន។

Most Popular

To Top