សុខភាព និង ផ្លូវភេទ

ប្រយ័ត្ន ជំងឺមហារីកបំពង់ក បើមានអាការៈទាំងនេះ

ជាធម្មតាជំងឺមហារីកបំពង់ក កើតមានចំពោះបុរសច្រើនជាងស្ត្រី បូករួមទាំងទម្លាប់ប្រចាំថ្ងៃដូចជា ជក់បារី ផឹកស្រា អាហារគ្មានផាសុខភាព ខ្វះអនាមម័យមាត់ធ្មេញ កត្តាហ្សែន…ផងដែរ។

ជំងឺនេះ មិនងាយនឹងព្យាបាល ឲ្យជាសះស្បើយឡើយ ប្រសិនបើឈានដល់ ដំណាក់កាលធ្ងន់ធ្ងរ ក៏ប៉ុន្តែបើវាទើបតែកើត មានឡើងនោះមិនពិបាកព្យាបាលឡើយ។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញ រោគសញ្ញាដូចខាងក្រោមនេះ កុំទុកយូរឲ្យសោះ ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាម៖

រោគសញ្ញាដំបូងនៃជំងឺមហារីកបំពងក៖
-ផ្លាស់ប្តូរសំលេង សំលេងស្អក ឬនិយាយមិនច្បាស់
-លំបាកក្នុងការលេបអាហារ សូម្បីតែទឹកមាត់
-ស្រកទម្ងន់ដោយគ្មានមូលហេតុ
-ឈឺក
-ក្អក (អាចក្អកធ្លាក់ឈាម)
-ហើមក្រពេញទឹករងៃ នៅជុំវិញបំពង់ក
-ឈឺត្រចៀក
-ពិបាកដកដង្ហើម

សូមប្រញាប់ទៅជួបគ្រូពេទ្យ ដើម្បីធ្វើការព្យាបាលភ្លាម ប្រសិនបើអ្នកមានរោគសញ្ញា ទាំងនេះហើយ វាមិនព្រមបាត់ទៅវិញក្នុងរយ:ពេល ២ទៅ ៣សប្តាហ៍៕

Most Popular

To Top