សុខភាព និង ផ្លូវភេទ

សម្រកទំងន់ ដោយការទទួលទាន ស្រាក្រហមមុនចូលគេង

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ការទទួលទានស្រាក្រហម ១ទៅ ២កែវ ក្នុងមួយថ្ងៃ មុនពេលចូលគេង គឺជារឿងដ៏ល្អបំផុតសម្រាប់សុខភាព និងជួយឲ្យអ្នកសម្រកទម្ងន់ បានសម្រេចដូចបំណង។

ការស្រាវជ្រាវដោយសាកលវិទ្យាល័យ វ៉ាស៊ីនតោន បានរកឃើញថា សមាសធាតុ Resavaertrol នៅក្នុងស្រាក្រហម ជាសារធាតុសកម្មដែល អាចជួយបង្កើតកោសិកាខ្លាញ់ ពណ៌ត្នោតកាន់តែច្រើន។ ខ្លាញ់ប្រភេទនេះ នឹងជួយឲ្យអ្នកស្រក ទម្ងន់បានយ៉ាងងាយ គឺផ្ទុកពីខ្លាញ់ពណ៌ស ដែលធ្វើឲ្យអ្នកឡើងទម្ងន់កាន់តែខ្លាំង។

អ្នកវិទ្យាសាស្ត្របានសន្មត់ថា បរិមាណនៃសារធាតុ Resavaertrol ក្នុងស្រាក្រហម មានសមត្ថភាពអាចជួយ ទប់ស្តាត់ចំណង់អាហារ តាមបែបធម្មជាតិ ដូច្នេះអ្នកអាចប្រើកាឡូរីតិច ដោយគ្មានការស្រេកឃ្លានឡើយ។ Resavaertrol ក៏មានឥទ្ធិពលវិជ្ជមាន ទៅលើកោសិកាខ្លាញ់ រារាំងមិនឲ្យកើនឡើងកាន់តែខ្លាំង មកលើរាងកាយ។

អត្ថប្រយោជន៍ផ្សេងទៀតនៃសារធាតុ Resveratrol អាចជួយការពារបេះដូង កាត់បន្ថយសម្ពាធឈាម និងកូលេស្តេរ៉ុលឡើងខ្ពស់។ លើសពីនេះវាអាចទប់ស្តាត់ការ ប្រែប្រួលនៃអាំងស៊ុយលីន ដែលជាមូលហេតុបណ្តោលឲ្យ កើតជំងឺទឹកនោមផ្អែម។

ការស្រាវជ្រាវមួយចំនួនទៀត ក៏បង្ហាញផងដែរថា សារធាតុ Resveratrol អាចជួយការពារ ឬព្យាបាលការចងចាំ ចំពោះមនុស្សវ័យចំណាស់ និងបង្កើនមុខងារផ្លូវចិត្ត ៕

Most Popular

To Top