សុខភាព និង ផ្លូវភេទ

ទទួលទានល្ហុងច្រើនពេក អាចមានផលប៉ះពាល់ ដល់សុខភាព

ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់សុខភាព។ សូម្បីតែការញ៉ាំល្ហុងខ្ចី ក៏ទទួលបានអត្ថប្រយោជន៏ មិនចាញ់គ្នាប៉ុន្មានដែរ។ តែទោះជាយ៉ាង មនុស្សមួយចំនួនមិនគួរទទួលទាន ល្ហុងច្រើនពេកនោះទេ ព្រោះវានាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។

១.ស្ត្រីមានផ្ទៃពោះ
ការញ៉ាំផ្លែល្ហុង ជាពិសេសល្ហុងខ្ចី អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានភាពមិនប្រក្រតី និងរលូតកូន។ ល្ហុងខ្ចី អាចជំរុញឲ្យស្បូន មានការកន្ត្រាក់ញឹកញាប់ ដែលធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមនឹងការរលូត។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគួរជៀសវាង ទទួលទានផ្លែល្ហុង អំឡុងពេលមានផ្ទៃពោះ។

២.អ្នកមានបញ្ហាផ្លូវដង្ហើម
ផ្លែល្ហុងមានផ្ទុកអង់ហ្ស៊ីម Papain ដែលអាចបណ្តោលឲ្យអាឡែស៊ី និងមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ មនុស្សដែលទទួលរងជំងឺដូចជា គ្រុនផ្តាសាយ ជំងឺហឺត ត្រូវបានគេណែនាំឲ្យជៀសវាង។

៣.អ្នកជំងឺក្រួសក្នុងតម្រងនោម
ផ្លែល្ហុងមានផ្ទុកវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាប្រព័ន្ធភាពស៊ាំ ឲ្យមានភាពរឹងមាំ។ តែទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែល្ហុងច្រើនពេក អាចបណ្តោលឲ្យវីតាមីន C ក្នុងរាងកាយកើនឡើងលើសកម្រិត ដែលបង្កើតទៅជាក្រួសកាន់តែច្រើនឡើង។

៤.បុរសដែលចង់បានកូន
ការទទួលទានផ្លែល្ហុង ក្នុងបរិមាណច្រើនពេក អាចមានផលប៉ះពាល់ យ៉ាងខ្លាំងទៅលើការមានកូន។ វាអាចកាត់បន្ថយចំនួន មេជីវិតឈ្មោលសម្រាប់បុរស។ ដូច្នេះ មនុស្សដែលមានផែនការចង់មានកូន គួរតែជៀសវាងទទួលទានផ្លែល្ហុង។

៥.អ្នកជំងឺក្រពះពោះវៀន
ទោះបីជាផ្លែល្ហុង អាចជួយសម្រួលដល់ ក្រពះពោះវៀនឲ្យដំណើរការ បានល្អក៏ពិតមែន ប៉ុន្តែអ្នកដែលមានបញ្ហាក្រពះពោះវៀន អាចធ្វើឲ្យជំងឺឈឺកាន់តែខ្លាំង។

៦.អ្នកមានជាតិស្ករក្នុងឈាមទាប
សារធាតុ fermentation នៅក្នុងផ្លែល្ហុង អាចកាត់បន្ថយគ្លុយកូស នៅក្នុងឈាម ដែលធ្វើឲ្យកម្រិតជាតិស្ករ ក្នុងឈាមមានកម្រិតកាន់តែទាប។ ដូច្នេះ អ្នកដែលជាតិស្ករក្នុងឈាមទាប គួរតែជៀសវាងផ្លែល្ហុង៕

Most Popular

To Top