សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ នៃផ្លែល្ហុង សម្រាប់សុខភាព

• សាច់ល្ហុង
ផ្លែល្ហុងសម្បូរទៅដោយ សារធាតុចិញ្ចឹមដូចជា វីតាមីន C E A និង សារធាតុ Flavonoids ។ ពួកវាមានផ្ទុកវីតាមីន B អាស៊ីតហ្វលិក និង អាស៊ីត Pantothenic ដូចជាសារធាតុរ៉ែបូតាស្យូមជាដើម។ ទាំងអស់នេះជួយដល់ សុខភាពសរសៃឈាមបេះដូង និង ជួយការពារប្រឆាំងទៅនឹងជំងឺមហារីក។

ពួកវាជួយរក្សាប្រព័ន្ទភាពសុំា អោយមានសុខភាពល្អ និង ការពារការឆ្លងមេរោគត្រចៀក ហើយព្រមទាំងប្រយុទ្ធប្រឆាំង ជំងឺផ្តាសាយ។ លើសពីនេះ ល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលជួយកាត់បន្ថយកម្រិត កូលេស្តេរ៉ូលមិនល្អបាន។ គេអាចប្រើប្រាស់ផ្លែល្ហុងទុំ ជាបង្អែមលាងមាត់ ឯផ្លែខ្ចីគេប្រើជាបន្លែសំរាប់ស្លបរិភោគ ។

នៅតំបន់ខ្លះ គេយកស្លឹកខ្ចីរបស់វា និងផ្កាធ្វើជាបន្លែផងដែរ។ ចំណែកនៅកោះជ្វាវិញ (ប្រទេសឥណ្ឌូណេស៊ី) គេយកផ្កាល្ហុងធ្វើជាបង្អែមទៀតផង ។ ស្លឹកល្ហុង កសិករអាចយកមកបុកលាយទឹក សំរាប់ការពារជំងឺរុក្ខជាតិ ដែលបង្កឡើងដោយមេរោគផ្សិតបានដែរ (ជំងឺដែលមានជាតិម្សៅសៗ នៅកន្លែងកើត) ។

• គ្រាប់ល្ហុង
ចំពោះគ្រាប់វាវិញ យើងក៏សង្កេតឃើញថា វាមានលក្ខណះសម្បត្តិ នៃការការពារបាក់តេរី ធ្វើអោយមានប្រសិទ្ធភាព ក្នុងការប្រឆាំងពពួកបាក់តេរីដូចជា Ecoli, Salmonella និង Staphylococcus ។ អ្វីដែលពិសេសគឺវាអាចការពារ និង ប្រឆាំងចំងីខ្សោយតម្រងនោម ដោយសារធាតុពុល ជួយច្រោះជាតិពុល និង ជួយសម្រួលដល់ការដកយក ប៉ារ៉ាស៊ីតចេញពីក្នុងពោះវៀតផងដែរ។

Most Popular

To Top