ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិកបាននិយាថា ការទទួលទានវីតាមីនD អាចជួយឲ្យកុមារ ដែលមានទំងន់ធាត់ជ្រុល និងមនុស្សពេញវ័យ គ្រប់គ្រងកំរិតជាតិស្ករនៅ ក្នុងឈាមបានយ៉ាងប្រសើរ ដែលវាប្រហែលជា អាចជួយកាត់បន្ថយ អត្រានៃការកើតជំងឺទឹកនោមផ្អែម។
លោក Catherine Peterson មកពីមហាវិទ្យាល័យ Missouri និងក្រុមការងាររបស់គាត់ បានធ្វើការសិក្សាទៅលើកុមារ ដែលមានទំងន់ធាត់ជ្រុល ដែលនឹងអាចឈានទៅរក ជំងឺទឹកនោមផ្អែមចំនួន ៣៥ នាក់ ព្រមទាំងមនុស្សពេញវ័យ ដែលស្ថិតនៅក្នុងការព្យាបាល នៃជំងឺទឹកនោមផ្អែម នៅក្នុងមហាវិទ្យាល័យ។
ជាមួយគ្នានេះដែរ អ្នកចូលរួមនៅក្នុងការសិក្សានេះ ពាក់កណ្តាលត្រូវបានជ្រើស ដោយចៃដន្យដើម្បីឲ្យ ប្រើប្រាស់វីតាមីន D ជារឿងរាល់ថ្ងៃក្នុងរយៈពេល ៦ខែ។
ការសិក្សាដែលត្រូវបានចេញផ្សាយ នៅក្នុងទស្សនាវដ្តីរបបអាហារ របស់អាមេរិក បានរកឃើញថា អ្នកដែលបានទទួលទាណវីតាមីន D បានធ្វើឲ្យចំនួន
អាំងស៊ុយលីននៅក្នុង ឈាមរបស់ពួកគេមានធ្លាក់ចុះ។ គួរបញ្ជាក់ដែរថា ការទទួលទានវីតាមីនD មិនត្រូវប្រើប្រាស់សម្រាប់ មនុស្សទូទៅនោះឡើយ។