សុខភាព និង ផ្លូវភេទ

ធ្វើយ៉ាងណា បើអ្នកមានអាការៈ អស់កម្លាំង?

នៅក្នុងពិភពលោកដ៏មមាញឹក មនុស្សភាគច្រើនត្រូវធ្វើការ ហត់ពេញមួយថ្ងៃដែលនាំឲ្យពួកគេ មានការអស់កម្លាំងយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ មានកត្តាជាច្រើនទៀតដែលនាំឲ្យ អ្នកមានអារម្មណ៏ហត់នឿយ ដោយក្នុងនោះរួមមាន ភាពស្មុគស្មាញ និងធ្វើការហួសកំនត់។ ប៉ុន្តែចូរអ្នកកុំបារម្ភ ពីព្រោះការផ្លាស់ប្តូរជីវិតរស់នៅប្រចាំថ្ងៃ របស់អ្នកនឹងជួយឲ្យអ្នកមាន អារម្មណ៏ល្អប្រសើរ បង្កើនថាមពលក្នុងខ្លួនរបស់អ្នក និងកាត់បន្ថយការអស់កម្លាំងបាន។

១.ទទួលទានរបបអាហារណា ដែលផ្តល់អត្ថប្រយោជន៏ដល់សុខភាព ដើម្បីជួយផ្ទុកកំរិតថាមពល នៅក្នុងរាងកាយឲ្យបានពេញមួយថ្ងៃ។ អ្នកគួរតែទទួលទានរបបអាហារ ណាដែលសម្បូរទៅដោយ បន្លែ ផ្លែឈើ គ្រាប់ធុញ្ញជាតិនិងអាហារ ដែលមានជាតិស្ករទាប ពីព្រោះអាហារដែល មានរសជាតិផ្អែមខ្លាំង អាចជួយឲ្យអ្នកមានកម្លាំង បានតែមួយភ្លែតប៉ុណ្ណោះ បន្ទាប់មកនឹងមានអារម្មណ៍ អស់កម្លាំងជាងមុននៅពេលដែល ថាមពលត្រូវបានដុតបំផ្លាញអស់។ ជាមួយគ្នានេះ អ្នកគួរតែកាត់បន្ថយការ ទទួលទានជាតិកាហ្វេអ៊ីន ពីព្រោះកាហ្វេ និងទឹកសូដាផ្តល់ថាមពលឲ្យរាងកាយ របស់អ្នកបានតែមួយ ពព្រិចភ្នែកដូចគ្នា។

២.ទទួលទានទឹកឲ្យបានច្រើនជាប្រចាំថ្ងៃ ពីព្រោះការបាត់បង់ជាតិទឹក ក៏ជាមូលហេតុចំបងធ្វើឲ្យអ្នកមាន អារម្មណ៏អស់កម្លាំងដែរ។ជៀសវាងការទទួលទានទឹកក្រូច ទឹកសូដា និងកាហ្វេ ។ ដូច្នេះហើយអ្នកគួរតែដាក់ទឹកតាម ទឹកនៅតាមខ្លួនជាប់ជានិច្ច។

៣.គេងឲ្យបាន៧ម៉ោងក្នុងមួយយប់។ ព្យាយាមចូលគេងឲ្យបាន ញឹកញាប់ជារៀងរាល់យប់ ទើបអ្នកមានអារម្មណ៍ថា គេងបានឆ្អែត។

៤.ហាត់ប្រាណជាប្រចាំ ដើម្បីធ្វើឲ្យរាងកាយមាំមួន។ អ្នកអាចទៅក្លឹបហាត់ប្រាណ ដើរនៅតាមសួនច្បារ ឬរត់តិចៗ ឬក៏លេងកីឡាជាមួយ មិត្តភក្តិរបស់អ្នក។

Most Popular

To Top