សុខភាព និង ផ្លូវភេទ

ហេតុអ្វី បានជាឈាមមនុស្ស មានពណ៌ក្រហម?

តើអ្នកដឹងទេមូលហេតុ ដែលឈាមរបស់មនុស្ស មានពណ៌ក្រហមដោយសារតែ មានសារធាតុអុកស៊ីសែន នៅក្នុងគោលិកាក្រហម (គ្រាប់ឈាមក្រហម)។ ទួនាតីនៃគោលិកាពិសេសទាំងនេះ គឺមានតួនាទីដឹកនាំអុកស៊ីសែន ពីសួតទៅកាន់ប្រព័ន្ធរាងកាយ របស់យើងគ្រប់កន្លែង។

មួយវិញទៀត វាកើតឡើងនៅក្នុងខួរឆ្អឹង និងអេម៉ូក្លូប៊ីន ដែលកើតចេញពីសារធាតុដែក និងប្រូតេអ៊ីន ហើយធ្វើឲ្យពណ៌ក្រហមកាន់តែ មានពណ៌ខ្លាំងឡើង។ នៅពេលដែលវាទទួល យកអុកស៊ីសែន។ ដោយឡែកវានឹងបាត់បង់ពណ៌ក្រហម នៅពេលវាបញ្ចេញអុកស៊ីសែន ចោលនៅក្នុងកោសិកាដទៃទៀត ហើយទទួលយកកាបូនឌីអុកស៊ីត ដើម្បីដឹកនាំត្រឡប់ទៅរកសួត។ ដូច្នេះហើយបានជាសសៃឈាម មួយចំនួននៅក្នុងដៃ និងកំភូនដៃរបស់យើងលេចឡើង ចេញជាពណ៌ខៀវតាមរយៈ ស្បែករបស់យើង។

នៅពេលណាមានអុកស៊ីសែន និងកាបូនឌីអុកស៊ីត នៅពេលនោះឈាមនៅតែដឹកនាំ សារធាតុចិញ្ចឹមទៅក្នុងកោសិកា ដើម្បីឲ្យវាអាចដំណើរការតួនាទី និងសម្រាប់កែលំអកោសិកា ព្រមទាំងភាពលូតលាស់។

ជាមួយគ្នានេះដែរ នៅពេលដែលមានគោលិកាក្រហម ឈាមរបស់យើងក៏នាំគោលិកាសមកដែរ ដើម្បីជួយទប់ស្កាត់ និងការពារជំងឺ។ កោសិកា និងសារជាតិចិញ្ចឹមទាំងអស់ ត្រូវដឹកនាំទៅរកវត្ថុរាវខាប់ និងមានពណ៌លឿងថ្លា ដែលត្រូវបានហៅថា ប្លាស្មា។ សារធាតុដទៃទៀតដែល ដឹកនាំទៅរកប្លាស្មា រួមមានFibrinogen ដែលជួយឈាមកក នៅពេលដែលយើងមានរបួស។

Most Popular

To Top