ជាធម្មតានៅពេល ឈានដល់វ័យជំទង់ ឬពេញវ័យតែងតែកើតមុន។ ដូច្នេះអ្នកគួរចៀសវាង ប្រការមួយចំនួ ដើម្បីបង្ការកើតមុនលើមុខ ដូចខាងក្រោមៈ
១.ជ្រើសគ្រឿងសម្អាតល្អ មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់ស្បែកៈ គ្រឿងសម្អាតត្រូវមានសមាសធាតុផ្សំ ដែលមានប្រសឹទ្ធភាព និងមានសុវត្ថិភាពចំពោះស្បែក គ្មានជាតិទឹកអប់លាយឡំ ព្រោះជាតិទឹកអប់ធ្វើឲ្យ ប៉ះពាល់ដល់ស្បែក។ សារធាតុគីមីដែលលាយឡំ នៅក្នុងគ្រឿងសម្អាងត្រូវមានតិចបំផុត សូម្បីសារធាតុអាកុលក៏មិនគួរមាន។ ហើយក៏មិនគួរប្រថុយ ជាមួយនឹងសារធាតុធ្វើឲ្យស ថ្នាំស្ពេរ៉ូអ៊ីត ថ្នាំព្យាបាលប្រតិកម្ម សារធាតុបារត សារធាតុហៃដ្រូគីណូន ដែលលាយឡំនៅក្នុងសម្អាង។ ពិនិត្យមើលភាពគួរឲ្យជឿជាក់ របស់គ្រឿងសម្អាង តាមរយៈប្រភពឈ្មោះអាស័យដ្ឋាន ក្រុមហ៊ុនផលិត និងស្លាកសញ្ញាបញ្ជាក់ពី ការពិនិត្យគុណភាព។
២. ការរក្សាអនាម័យយ៉ាងសមស្របៈ បើប្រើក្រែមការពារកម្តៅថ្ងៃ ឬគ្រឿងសម្អាងដែលមាន លាយសារធាតុការពារកម្តៅថ្ងៃ SPF គ្រប់ប្រភេទរួមទាំងម្សៅផាត់មុខ ម្សៅទ្រនាប់ ម្សៅផាត់ថ្ពាល់ ម្សៅចំណាំង ត្រូវសម្អាតមុខ ២ជាន់ គឺត្រូវជូតសម្អាតដោយផលិតផល លុបលាងមុខល្អៗ រួចសឹមសម្អាតដោយហ្វូមលាងមុខ ម្តងទៀត។
៣. ប៉ះស្បែកមុខដោយដៃថ្នមៗ: ចៀសវាងត្រដុសខ្លាំងៗ និងមិនគួរខាត់មុខញឹកញាប់ ជ្រើសកន្សែងពោះគោប្រភេទទន់ សម្រាប់ផ្តិតជាតិទឹកពីផ្ទៃមុខ ឬប្រើក្រដាសជូតមុខ មកផ្តិតក៏បាន។ ការប្រើក្រែមខាតស្បែក ឬការត្រដុសស្បែលខ្លាំងៗ ជាការជំរុញឲ្យមានការផ្សាក្រហាយស្បែក និងធ្វើឲ្យកើតមុន។
៤. ចៀសវាងការប៉ះពាល់ ផ្ទៃមុខដោយមិនចាំបាច់ៈ មិនគួរប៉ះពាល់លើផ្ទៃមុខ ដោយមិនចាំបាច់ និងចៀសវាងប៉ះពាល់ ឬញេចមុន ទើបមេរោគមិនចូលទៅក្នុងស្បែក ហើយការញេចមុន និងធ្វើឡើងផ្លែសាច់។
៥. ប្រយ័ត្នសារធាតុសេសសល់លើផ្ទៃមុខៈ ពេលកក់សក់គួរឲ្យ សារប៊ូហូរទៅខាងក្រោយ ប្រសើរជាង បើឲ្យហូរមកខាងមុខ និងធ្វើឲ្យស្បែកមុខ ប៉ះពាល់និងមេទឹកអប់ និងភាពរអិលរបស់សាប៊ូកក់សក់ វាអាចទំនៅលើផ្ទៃមុខបាន ដែលបង្កជាផលប៉ះពាល់ដល់ស្បែក និងធ្វើឲ្យកើតមុន។ ចំពោះអ្នកដែលមិនមានជំនាះខាងស្បែកមុខ ពិតប្រាកដ គួរពិគ្រោះជាមួយអ្នកជំនាញ ឬគ្រូពេទ្យស្បែក។
