សុខភាព និង ផ្លូវភេទ

ការទទួលទានទឹកក្តៅឧណ្ណៗ ជួយបង្កើនសំណើម ដល់ស្បែក

អាកាសធាតុត្រជាក់ នឹងធ្វើឲ្យស្បែកខ្វះជាតិសំណើម ជាពិសេសក្រោយពេលងូតទឹក និងធ្វើឲ្យស្បែកមាន ភាពតឹងខ្លាំងជាងមុន។ ដូច្នេះបន្ទាប់ពីងូតទឹករូចរយៈពេល ៣នាទី អ្នកគួរលាបឡេថែរក្សាស្បែកភ្លាមៗ ដើម្បីបង្ការអាការៈស្បែកស្ងួត បែកស្រកា។

ចំពោះអ្នកដែលមានរន្ធញើសធំ ជាពិសេស មនុស្សដែលមានវ័យចាប់ពី ២០ឆ្នាំឡើងទៅ អាចមានអារម្មណ៍ថា រន្ធញើសបើកទូលាយជាងមុន។ ដូច្នេះ ជារៀងរាល់ព្រឹក ក្រោយពេលលុបលាងមុខរួច អ្នកត្រូវយកទឹកកក មកដុសឲ្យសព្វនៅលើផ្ទៃមុខ។ ប្រសិនបើអ្នកអាចធ្វើបានរាល់ព្រឹក អ្នកនឹងមានអារម្មណ៍ថា រន្ធញើសនឹងរួមតូចជាងមុន ចំណែកនៅពេលថ្ងៃ អ្នកគួរតែទទួលទានទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីបង្កើនជាតិសំណើមដល់ស្បែក។

ចំពោះអ្នកមានបញ្ហាស្បែកស្ងួត អ្នកគួរតែយកចិត្តទុកដាក់ ថែទាំស្បែកឲ្យបានច្រើន ជាពិសេស ដោយសារតែស្បែកស្ងួតជា បញ្ហាបណ្តាលមកពីស្បែក ខ្វះជាតិវីតាមីននិង ជាតិសំណើម។ ជាពិសេស ក្នុងអំឡុងពេលរដូវរងារ នឹងធ្វើឲ្យស្បែកកាន់តែស្ងួតលើសដើម ដូច្នេះអ្នកគួរតែលាបក្រេម ផ្តល់ភាពសំណើមដល់ស្បែក ព្រមទាំងទទួលទានទឹកឲ្យបានច្រើន ដើម្បីឲ្យស្បែកមានសភាពស្រស់ថ្លា។

ការជ្រើសប្រើផលិតផល សម្អាតស្បែក គួរប្រើប្រភេទទឹកដោះគោសម្អាតស្បែក ព្រោះផលិតផលប្រភេទនេះ និងជួយលាងសម្អាតគ្រឿងសម្អាង និងជួយជម្រះកោសិកាចាស់ៗចេញ ថែមទាំងធ្វើឲ្យស្បែក មានសំណើមផងដែរ។

Most Popular

To Top