សុខភាព និង ផ្លូវភេទ

មូលហេតុនៃ ការចេញទឹកមាត់ច្រើន ញឹកញាប់

ការចេញទឹកមាត់ខ្លាំង ដែលជាការកើនឡើង បរិមាណទឹកមាត់នៅក្នុងមាត់ ជាធម្មតាគឺជាបញ្ហាដែល កើតមានតែមួយរយៈពេល ហើយវាមិនមានអ្វីដែលគួរ អោយព្រួយបារម្ភនោះទេ។ ជាធម្មតា, ក្រពេញទឹកមាត់របស់អ្នកផលិត ទឹកមាត់ប្រហែលជា០,៥ ទៅ១,៥លីត្រក្នុងមួយថ្ងៃ។

ទោះជាយ៉ាងណាក៏ដោយ, ដោយសារតែការលេបវាជាញឹកញាប់ និងដោយអឆន្ទះនោះ, ជាទូទៅអ្នកមិនដឹងអំពីទឹកមាត់នេះនោះទេ។ ប្រសិនបើអ្នកហាក់ដូចជា មានការបញ្ចេញទឹកមាត់ច្រើនភ្លាមៗ, វាអាចដោយសារតែក្រពេញទឹកមាត់ របស់អ្នកកំពុងតែបង្កើត ទឹកមាត់ច្រើនជាងធម្មតា ឬដោយសារតែមាន ការពិបាកនឹងលេប។

មូលហេតុ៖ ការចេញទឹកមាត់ខ្លាំង អាចត្រូវបានបង្កឡើងដោយ ការកើនឡើងនៃការផលិតទឹកមាត់ នៅក្នុងខ្លួនរបស់អ្នក ឬថយចុះសមត្ថភាពនៃការលេប ឬរក្សាទឹកមាត់នៅក្នុងមាត់របស់អ្នក។

មូលហេតុនៃការ បញ្ចេញទឹកមាត់រួមមានៈ
•ធ្មេញដែលដុះគឺថ្មី និងមិនទាន់សមល្អ
•ជំងឺចាល់អាស៊ីតក្រពះ
•រលាកមាត់ ឬបំពង់ក
•ថ្នាំ ដូចជា clonazepam (Klonopin), clozapine (Clozaril, Fazaclo ODT), pilocarpine (Salagen) និង carbidopa-levodopa (Parcopa, Sinemet)
•មានផ្ទៃពោះ
•រលាកលើស្រទាប់នៃមាត់

មូលហេតុដែលកម្រនៃ ការបញ្ចេញទឹកមាត់រួមមានៈ
•ពុល
•ជំងឺដែលនាំអោយខ្សោយសាច់ដុំមុខ
•ជំងឺមិនមានបំពង់អាហារពីកំណើត
•មេរោគដែលរាលដាល ដល់ក្រពេញបញ្ចេញទឹកមាត់
•ជំងឺស្វាយប្រមេះ
•ជំងឺរបេង

មូលហេតុដែលថយចុះ សមត្ថភាពនៃការលេប ឬរក្សាទឹកមាត់អោយនៅក្នុងមាត់
•ជំងឺរលាកឆ្អឹងស៊ីនុសស្រួចស្រាល
•អាឡែស៊ី
•ជំងឺរលាកឆ្អឹងស៊ីនុសរ៉ាំរ៉ៃ
•រីកកូនកណ្តុរ
•ដុំដែលប៉ះពាល់ដល់ ចលនានៃអណ្តាត ឬបបូរមាត់

លក្ខខ័ណ្ឌដែលប៉ះពាល់ដល់ ការសម្របសម្រួលនៃសាច់ដុំ ឬមុខងារនៃក្រអូមមាត់ក៏អាច បន្ថយសមត្ថភាពនៃការលេប ឬរក្សាទឹកមាត់នៅក្នុងមាត់ផងដែរ។
លក្ខខ័ណ្ឌទាំងនោះរួមមានៈ
•ជំងឺសរសៃវិញាណដែល បណ្តាលអោយខ្សោយសាច់ដុំ
•ជំងឺផ្លូវចិត្ត Autism
•ជំងឺដែលប៉ះពាល់ដល់សមត្ថភាព នៃការសម្របសម្រួលចលនានៃខ្លួន
•ជំងឺវង្វេង
•ជំងឺ Down
•ជំងឺក្រិនច្រើនកន្លែង
•ជំងឺដាច់សរសៃឈាមខួរក្បាល
•ជំងឺ Parkinson

នៅពេលណាដែល គួរទៅជួបនឹងគ្រូពេទ្យ
សូមធ្វើការណាត់ជាមួយ គ្រូពេទ្យប្រសិនបើអ្នកព្រួយបារម្ភ អំពីការបញ្ចេញទឹកមាត់ខ្លាំង និងនៅដដែលនោះ។ វាជារឿងសំខាន់ដើម្បីកំណត់ថាតើ បញ្ហាត្រូវបានបង្កឡើងដោយ ការកើនឡើងការបញ្ចេញទឹកមាត់ ឬការថយចុះសមត្ថភាព នៃការលេបឬយ៉ាងណា។ ការព្យាបាលត្រូវបានធ្វើផ្ទាល់ទៅ លើមូលហេតុរបស់វាប្រសិនបើអាចទៅរួច។

Most Popular

To Top