សុខភាព និង ផ្លូវភេទ

ហេតុអ្វីបានជា ស្ត្រីគេងស្រមុក នៅពេលមានផ្ទៃពោះអញ្ចឹង?

ការគេងស្រមុកក្នុងពេល មានផ្ទៃពោះគឺជារឿងមួយ កើតមានជាញឹកញាប់។ រឿងនេះអាចនឹងមានបញ្ហា កាន់តែច្រើនទៀតក្នុងត្រីមាសទីបី។ តើអ្នកធ្លាប់រអ៊ូរទាំងចំពោះការ ស្រមុកដែលប្តីអ្នកធ្លាប់តែរំខានដែរទេ ហើយឥឡូវនេះវាបែរជាកើតឡើង ចំពោះខ្លួនឯងទៅវិញ។

ទោះបីជាអ្នកមិនធ្លាប់មាន បញ្ហាស្រមុកនេះពីមុនមកក៏ដោយ ក៏វានៅតែអាចកើតមាន ក្នុងពេលមានផ្ទៃពោះដែរ។ តើអ្វីទៅដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះ គេងស្រមុកបែបនេះទៅ? តើវាអាចនាំឲ្យមានផលវិបាកដែរទេ?

មូលហេតុនៃការស្រមុក
• ការស្ទះនៅក្នុងច្រមុះ អាចជាជំងឺផ្តាសាយ និងបញ្ហាអាឡែហ្ស៊ីផ្សេងៗ
• ហើមនៅភ្នាសក្នុងច្រមុះ
• ការកើនឡើងនៃអ័រម៉ូនអេស្រូជែនខ្លាំង
• ធាត់ឡើងទម្ងន់

ការដែលគេងស្រមុកលឺ និងខ្លាំងៗអាចជាសញ្ញាមួយ នៃជំងឺគេងបាត់ដង្ហើម។ រឿងនេះអាចនឹងប៉ះពាល់យ៉ាងខ្លាំង ចំពោះសុខភាពទារកដោយសារតែ កង្វះអុកស៊ីសែនទៅចិញ្ចឹមគេ។ វាអាចនាំឲ្យមាន ផលវិបាកច្រើនទៀតដូចជា ត្រៀមក្រឡាភ្លើងដែរ។ ក្រៅពីនេះការគេងស្រមុក អាចជាអាការៈមួយបញ្ជាក់អំពី ជំងឺទឹកនោមផ្អែមក្នុងពេល មានផ្ទៃពោះដែរ។

គួរបង្ការបែបណា?
• ចូរចៀសវាងការគេងផ្ងា
• ចូរចៀសវាងការញ៉ាំថ្នាំងងុយគេង គ្រឿងស្រវឹង និងបារី
• ចូរប្រើឧបករណ៍ផ្តល់ សំណើមក្នុងបន្ទប់គេង
• ចូរគេងកើយក្បាលឲ្យខ្ពស់
• មិនត្រូវញ៉ាំអាហារមិនផ្តល់សុខភាព

ចូរកុំបារម្ភអី អ្នកនឹងមិនអាចគេងស្រមុក អស់មួយជីវិតទេ ប៉ុន្តែការគេងមិនលក់ទំនងជា អាចកើតមានជាញឹកញាប់ណាស់៕

Most Popular

To Top