សុខភាព និង ផ្លូវភេទ

តើអ្នកឧស្សាហ៍ គេងស្រមុកមែនទេ? បើមែន ចូរញ៉ាំ …

តើអ្នកឧស្សាហ៍គេងស្រមុកមែនទេ? អញ្ចឹង ចូរសាកល្បងញ៉ាំអាហារទាំងនេះ ពីព្រោះ វាអាចកាត់បន្ថយ និងបំបាត់ការស្រមុករបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។

១. ទឹកឃ្មុំ
ការហើមបំពង់ក អាចបណ្តាលឲ្យអ្នកស្រមុកលឺសូរខ្លាំងៗ ដូច្នេះ បើអ្នកញ៉ាំទឹកឃ្មុំ វានឹងជួយបំត់ការរលាក ហើយការស្រមុករបស់អ្នក ក៏អាចបាត់ទៅតាមនោះផងដែរ។ ចូរញ៉ាំទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ មុនពេលចូលគេង។

២. ត្រី និងខ្លាញ់ត្រី
ត្រី ជាថ្នាំព្យាបាលរោគស្រមុក។ អាស៊ីតខ្លាញ់អូមេហ្កាបី និងប្រាំមួយ ជួយបង្កើនកូឡេស្តេរ៉ុលល្អ ព្រមទាំងដោះស្រាយ បញ្ហាផ្លូវដង្ហើមទៀតផង។

៣. ផលិតផលធ្វើពីសណ្តែក
ចូរញ៉ាំទឹកសណ្តែក ជំនួសឲ្យទឹកដោះគោ ដើម្បីជួយបំបាត់ស្លេស្ម និងការស្ទះនានា នៅក្នុងច្រមុះ៕

Most Popular

To Top