មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការ សម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។
ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើង នូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពល ដែលអាចជួយដល់ដំណើរការ រំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។
ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជ:សម្រកទម្ងន់ពូកែបំផុត៖
មានផ្ទុកកាឡូរីទាបបើយោងតាម ការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មារមួយផ្លែមានប្រហែលជា ១៧កាឡូរីប៉ុណ្ណោះ សូម្បីតែលាយជាមួយទឹក ក៏កាឡូរីនេះនៅតែរក្សាដដែល។
ទន្ទឹមនឹងនេះផងដែរ ក្រូចពណ៌លឿងមួយផ្លែមាន ៣៩កាឡូរី។ ដូច្នេះ ជំនួសឲ្យក្រូចពណ៌លឿង អ្នកគួរតែផឹកទឹកក្រូចឆ្មារ ល្អជាង ដើម្បីកាត់បន្ថយកាឡូរីក្នុងរាងកាយ។ ជំរុញដល់ការរំលាយអាហារទឹកក្រូចឆ្មារ ត្រូវបានគេទទួលស្គាល់ជាភេសជ្ជៈ ដែលអាចជួយបង្កើនការរំលាយអាហារ នៅក្នុងរាងកាយ ហើយមានអត្ថប្រយោជន៍ខ្លាំង ដល់ការសម្រកទម្ងន់។
ប្រសិនបើអ្នកប្រើទឹកក្រូចឆ្មារ ក្នុងបរិមាណត្រឹមត្រូវ វាអាចបង្កើនមុខងារមួយចំនួនក្នុងរាងកាយ ហេតុនេះការរំលាយអាហារ នឹងមានភាពវិជ្ជមាន។
ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ការសិក្សាពីមុនបង្ហាញថា ការផឹកទឹកក្រូចឆ្មារ មុនពេលញ៉ាំអាហារពេលព្រឹក អាចកាយបន្ថយការទទួលទាន ជាតិកាឡូរីរហូតដល់ទៅ ១៣ភាគរយ។
លើសពីនេះ ការផឹកទឹកក្រូចឆ្មារ មុនពេលអាហារពេលព្រឹក អាចជួយឲ្យកាត់បន្ថយអារម្មណ៍ស្រេកឃ្លាន និងធ្វើឲ្យអ្នកទទួលទានតិច។ នេះក៏ដោយសារតែទឹកក្រូចឆ្មារ មានផ្ទុកកាឡូរីទាប ដែលអាចជួយជំរុញដល់ការញ៉ាំអាហារ នឹងជួយកាត់បន្ថយទម្ងន់យ៉ាងមានប្រសិទ្ធភាព។ កម្ចាត់ជាតិពុលចេញពីរាងកាយទឹកក្រូចឆ្មារ លាយជាមួយទឹកក្តៅឧណ្ឌៗ ឬត្រជាក់ អាចជួយកម្ចាត់ជាតិពុល និងសម្អាតរាងកាយឲ្យមានសុខភាពល្អ។
ទឹកក្រូចឆ្មារ មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ប៉ុន្តែតើគួរផឹកទឹកក្រូចឆ្មារប៉ុន្មានទើបការ សម្រកទម្ងន់មានប្រសិទ្ធភាព?
បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភ បានបង្ហាញថា រាងកាយរបស់មនុស្សអាច រំលាយទឹកក្រូចឆ្មារបាន ៣៧៥មីលីត្រ ក្នុងមួយពេល។ ដូច្នេះ អ្នកគួរតែប្រើបរិមាណទឹកក្រូចឆ្មារដូខាងក្រោម ដើម្បីធានាសុវត្ថិភាព៖
-មនុស្សដែលមានទម្ងន់ប្រហែលជា ៦៨គីឡូក្រាម គួរប្រើក្រូចឆ្មារមួយចំហៀង លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ២៣៦ ទៅ ៣៥៤មីលីលីត្រ។
-មនុស្សដែលមានទម្ងន់លើសពី ៦៨គីឡូក្រាម គួរតែប្រើក្រូចឆ្មា ១ផ្លែ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ ២៣៦ ទៅ ៣៥៤មីលីលីត្រ ហើយបែងចែកជាពីរពេល៕