សុខភាព និង ផ្លូវភេទ

ក្រូចឆ្មារ ជាអ្នកសម្អាតយ៉ាង មានប្រសឹទ្ធភាព

ក្រូចឆ្មា មិនត្រឹមតែមានក្លិនក្រអូបស្រស់ថ្លា ធ្វើឲ្យអ្នកមានអារម្មណ៍រវៀសរវ៉ៃប៉ុណ្ណោះទេ ថែមទាំងមានជាតិអាស៊ីត ដែលអាចជួយកម្ចាត់មេរោគ បាក់តេរីបានយ៉ាងមាន ប្រសឹទ្ធភាពថែមទៀតផង។

ហេតុដូចនេះ ទើបមានផលិតផល ធ្វើការសម្អាតជាច្រើន ដែលធ្វើពីក្រូចឆ្មារ។ ក៏ប៉ុន្តែ អ្នកក៏អាចប្រើក្រុចឆ្មាស្រស់ ដើម្បីមកធ្វើការសម្អាត់ដោយផ្ទាល់ផងដែរ។

១. សម្អាតឆ្នាំងស្ពាន់ៈ ស្នាមប្រឡាក់លើឆ្នាំ ថាសដែលធ្វើអំពីស្ពាន់អាចកម្ចាត់បានយ៉ាងងាយ ដោយគ្រាប់តែពុះក្រុចឆ្មារ ជាពីរចំហៀង រួចយកទៅជ្រលក់ក្នុងអំបិល ហើយប្រើវាត្រដុសជូត ធ្វើការសម្អាតពីលើគ្រឿងប្រើប្រាស់ធ្វើអំពីស្ពាន់ នោះជាការស្រេច។

២. លាយជាមួយទឹកខ្មេះ: ទឹកខ្មេះជាភាគផ្សំដ៏សមស្រប សម្រាប់ធ្វើការសម្អាត ប៉ុន្តែមនុស្សមួយចំនួន មិនចូលចិត្តក្លិនរបស់វានោះទេ។ ហេតុដូចនេះ អ្នកអាចបន្ថែមក្រូចឆ្មារ បន្តិចនៅក្នុងទឹកខ្មេះ ដើម្បីមានក្លិនប្រសើរឡើងក៏ដូច បង្កើនប្រសឹទ្ធភាពនៅក្នុងការសម្អាត។

៣. ដុសខាត់គ្រឿងឈើសង្ហារឹមៈ បន្តក់ទឹកក្រូចឆ្មារ ពីលើស្នាមប្រឡាក់លើគ្រឿងសង្ហារឹមឈើ ទុកចោលប្រហែល២ ទៅ ៣នាទី ហើយប្រើប្រាស់សូដ្យូមប៊ីកាបូណាត ជូតបន្តទៀត នោះស្នាមប្រឡាក់នឹងជ្រះបាត់ ប៉ុន្តែមិនត្រូវទុកក្រូចឆ្មារយូរពេកនោះទេ ព្រោះវាអាចកាត់គ្រឿងឈើបាន។

៤. បំពង់បង្ហូរទឹកៈ លាយទឹកក្រូចឆ្មាបន្តិចទៅក្នុងទឹកក្តៅ រួចចាក់ទៅក្នុងបំពង់បង្ហូរទឹក ដើម្បីមានក្លិនប្រើឡើងជាងមុន។

៥. ដុសសម្អាត់សំលៀកបំពាក់ៈ ទឹកក្រូចឆ្មារ ជាសារធាតុកម្ចាត់ពណ៌តាមធម្មជាតិ។ អ្នកអាចប្រើប្រាស់ក្រូចឆ្មារត្រដុស ពីលើស្នាមប្រឡាក់សំលៀកបំពាក់ពណ៌ស រួចហាលទុកចោកក្រោមកម្តៅថ្ងៃឲ្យស្ងួត នោះស្នាមប្រឡាក់នឹងបាត់ ទៅវិញជាក់ជាមិនខាន។

Most Popular

To Top