ការទទួលទានទឹកក្រូចឆ្មា ជារៀងរាល់ព្រឹក អាចជួយឲ្យអ្នកមានអារម្មណ៍ល្អ និងការពារសុខភាពរបស់អ្នក ពីជំងឺដង្កាត់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព។ លើសនេះពីទៅទៀត ប្រសិនបើអ្នកអាចបន្ថែម ទឹកម្នាស់ ទៅក្នុងទឹកក្រូចឆ្មា វានឹងក្លាយទៅជាភេសជ្ជ:កាន់តែដ៏អស្ចារ្យ សម្រាប់សុខភាពល្អ និងការពារជំងឺបានកាន់តែច្រើនមុខ។
១.ការពារមហារីកនៅពេល ដែលអ្នកលាយទឹកម្នាស់ ចូលទៅក្នុងទឹកក្រូចឆ្មា វានឹងក្លាយជាភេសជ្ជ:ធម្មជាតិមួយ ដែលមានសារជាតិអាល់កាឡាំងខ្ពស់ អាចប្រឆាំងនិងជំងឺមហារីក ព្រោះមេរោកមហារីក មិនអាចរស់នៅកន្លែងដែលមានសារជាតិ អាល់កាឡាំងបាននោះទេ។
២.បំបាត់ការឈឺធ្មេញ និងអញ្ចាញធ្មេញនៅពេលឈឺធ្មេញ ឬអញ្ចាញធ្មេញ ទឹកក្រូចឆ្មា លាយទឹកម្នាស់ ក៏អាចបំបាត់អាការ:ឈឺចាប់នេះបានដែរ។ មានមនុស្សជាច្រើននាក់មកហើយ ដែលប្រើប្រាស់ភេសជ្ជ:មួយនេះ ទទួលបានប្រសិទ្ធភាព។
៣.សម្រកទម្ងន់សារជាតិអាល់កាឡាំង មានសមត្ថភាពខ្ពស់ ក្នុងការបំបាត់ខ្លាញ់ក្បាលពោះ និងសម្រកទម្ងន់ ដូច្នេះការលាយទឹកក្រូចឆ្មា ជាមួយទឹកម្នាស់ ប្រាកដជាអាចជួយអ្នកបានឲ្យ ឆាប់សម្រេចបំណងបាន។
៤.ផ្តល់សំណើមដល់ស្បែក សារជាតិចញ្ចឹមជាច្រើនដែលមានក្នុងក្រូចឆ្មា ដូចជា ប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម នៅពេលដែលផ្សំជាមួយ វីតាមីនក្នុងទឹកម្នាស់ អាចជួយផ្តល់សំណើមដល់ ស្បែករបស់អ្នកឲ្យភ្លឺថ្លា គួរឲ្យចង់ស្ទាបអង្អែល។
៥.បំបាត់ឈឺសន្លាក់ការលាយបញ្ចូលគ្នា ទឹកក្រូចឆ្មា និងទឹកម្នាស់ បានផ្តល់អត្ថប្រយោជន៍ យ៉ាងខ្លាំងដល់ឆ្អឹង និងសាច់ដុំ ដោយតែសារតែវាអាច កាត់បន្ថយការឈឺសន្លាក់។
៦.សម្រួលប្រព័ន្ធរំលាយអាហារ និងការបញ្ចេញចោល ជាតិអាស៊ីតនៅក្នុងក្រូចឆ្មា អាចជួយបង្កើតសមត្ថភាពនៃ ការបញ្ចេញទឹកអាស៊ីតក្នុងក្រពះ ដែលធ្វើឲ្យប្រព័ន្ធរំលាយ អាហារដំណើរការបានល្អ។ ជាពិសេសការបត់ជើងធំ ងាយនឹងបញ្ចេញចោល គ្មានភាពឈឺចាប់អ្វីទាំងអស់។
៧.ផលិតអង់ស៊ីមថ្លើមមនុស្សមាន តួនាទីមួយសម្រាប់ផលិតអង់ស៊ីម តែបើថ្លើមមានបញ្ហា ការផលិតអង់ស៊ីមទៅជួយ រាងកាយក៏មានបញ្ហាដែរ។ ដូច្នេះការទទួលទាន ទឹកក្រូចឆ្មាជាកត្តាល្អសម្រាប់ជួយឲ្យ ថ្លើម បង្កើតអត់ស៊ីម។
៨.បន្សាបជាតិពុលក្នុងថ្លើម តួនាទីសំខាន់របស់ថ្លើម គឺការសម្អាតជាតិពុលក្នុងខ្លួនមនុស្ស ដូចជាជាតិពុលដែលបានមកពីការផឹកស្រា ឬចំណីអាហារមួយចំនួន។ ដូច្នេះប្រសិនបើអ្នកអាច ទទួលទឹកក្រូចឆ្មាបានរាល់ថ្ងៃ ពេលនោះ ថ្លើម របស់អ្នកនឹងកាន់តែមានសមត្ថភាព ក្នុងការសម្អាតជាតិពុលក្នុងខ្លួន។
៩.ជួយប្រព័ន្ធប្រសាទការ លាយបញ្ចូលរវាងទឹកក្រូចឆ្មា និងទឹកម្នាស់ អាចជួយឲ្យមនុស្សមានអារម្មណ៍ភ្លឺស្វាំង និងប្រព័ន្ធប្រសាទដំណើរការ បានលឿនជាងមុន ដោយសារជាតិប៉ូតាស្យូម នៅក្នុងក្រូចឆ្មា។ ម្យ៉ាងទៀត ប្រសិនបើសារជាតិប៉ូតាស្យូម មានគ្រប់គ្រាន់ក្នុងខ្លួនមនុស្ស អាចជួយការពារបញ្ហាបេះដូង ការកង្វះសារធាតុរ៉ែ ជំងឺថប់អារម្ភ និងជំងឺធ្លាក់ទឹកចិត្ត ផងដែរ។
១០.លាងឈាមការទទួលទានទឹកក្រូច លាយជាមួយទឹកម្នាស់ អាចជួយលាងសម្អាតសរសៃឈាម សរសៃអាកទែ និងកោសិកាឈាមទូទៅក្នុងខ្លួនមនុស្ស ឲ្យមានភាពល្អប្រសើរឡើងវិញ។
១១.សម្រួលសម្ពាធឈាមសម្រាប់ អ្នកជំងឺលើសឈាម តែងតែលេបថ្នាំបញ្ចុះ សម្ពាធឈាមជារៀងរាល់ថ្ងៃ ដើម្បីរក្សាសម្ពាធឈាមឲ្យនឹងនរ។ ប្រសិនបើអ្នកអាចទទួលទានទឹកក្រូចឆ្មា លាយទឹកម្នាស់ ក៏អាចជួយកាត់បន្ថយសម្ពាធឈាមបាន ១០ភាគរយផងដែរ។
១២.មានប្រយោជន៍សម្រាប់អ្នក មានផ្ទៃពោះដោយសារបរិមាណវីតាមីន C ខ្ពស់ ធ្វើឲ្យភេសជ្ជ:មួយនេះអាចជួយឲ្យ រាងកាយស្រ្តីមានផ្ទៃពោះ ប្រយុទ្ធប្រឆាំង និងការពារមេរោគផ្តាសាយ យ៉ាងពូកែស័កសិទ្ធ។ លើសពីនេះទៅទៀត សារជាតិចិញ្ចឹមជាច្រើន ក៏អាចជួយបង្កើតជាលិកា ឆ្អឹងទារកក្នុងផ្ទៃឲ្យរឹងមាំល្អ ហើយប្រព័ន្ធសរសៃប្រសាទ និងខួរក្បាល ក៏មានសុខភាពល្អដែរ។
១៣.កម្ចាត់គ្រួសក្នុងតម្រងនោម ជាតិអាស៊ីតល្អដែលមានក្នុងក្រូចឆ្មា ក៏មានសមត្ថភាពអាចជួយ រំលាយដុំគ្រួសក្នុងតម្រងនោម លំពែង ថង់ប្រមាត់ ឲ្យរលាយបន្តិចម្តងៗរហូត ទាល់តែ អស់។
សូមបញ្ចាក់ថា មនុស្សដែលមានសុខភាពល្អធម្មតា អាចទទួលទានភេសជ្ជ:នេះជាទៀងទាត់បាន។ ប៉ុន្តែសម្រាប់អ្នកជំងឺ ក្រពះ លើសឈាម គ្រួសក្នុងតម្រងនោម និងស្ត្រីមានផ្ទៃពោះ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ ឲ្យបានច្បាស់លាស់ មុនទទួលភេសជ្ជ:មួយនេះ៕