សុខភាព និង ផ្លូវភេទ

អត្ថប្រយោជន៍ ៨យ៉ាង នៃការទទួលទានប្រេងអូលីវ ជាមួយក្រូចឆ្មារ

ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងអូលីវ និងក្រូចឆ្មារ បានក្លាយទៅជាឱសថធម្មជាតិ ដែលត្រូវបានគេនិយមប្រើប្រាស់ ខ្លាំងបំផុតក្នុងការថែរក្សាសម្រស់ និងសុខភាព។

ជាពិសេស ការប្រើប្រាស់ប្រេងអូលីវ ក្នុងការកែច្នៃអាហារ មិនមានផលប៉ះពាល់ដល់សុខភាព ហើយធ្វើឲ្យអាហារមានជីវជាតិខ្ពស់។ ប្រសិនបើអ្នកបញ្ចូលជាមួយទឹកក្រូចឆ្មារ វានឹងក្លាយទៅជាឱសថ សម្រាប់ថែរក្សាសម្រស់ និងការពារជំងឺមួយចំនួន។

ប្រឆាំងនឹងការទល់លាមកឱសថនេះ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ អាហារពេលព្រឹក ព្រោះវាអាចជួយបង្ការជំងឺទល់លាមក និងជំងឺរំលាយអាហារ។ ប្រេងអូលីវ ដើរតួនាទីជាថ្នាំជំរុញដល់ចលនា ពោះវៀនឲ្យមានភាពប្រសើរឡើង ហើយវាមានប្រសិទ្ធភាព ក្នុងការព្យាបាលពងបែកលើស្បែក និងការបញ្ចេញអាស៊ីតពីក្រពះ។

បន្សាបជាតិពុលចេញ ពីរាងកាយប្រេងអូលីវ និងទឹកក្រូចឆ្មារ អាចបន្សាប និងជួយសម្អាតជាតិពុល ចេញពីរាងកាយ៉ាងមានប្រសិទ្ធភាព។

នៅពេលដែលសមាសធាតុ ទាំងពីរនេះផ្សំបញ្ចូលគ្នា វាអាចបង្កើតសមត្ថភាពរបស់ថ្លើម និងប្រមាត់ ក្នុងការកម្ចាត់ជាតិពុល ហើយប្រឆាំងនឹងរ៉ាឌីកាល់សេរីថែមទៀត។

ជួយគ្រប់គ្រងកូលេស្តេរ៉ុលអាក្រក់ប្រេងអូលីវ មានផ្ទុកជាតិខ្លាញ់ល្អ ដែលអាចជួយគ្រប់គ្រង កូលេស្តេរ៉ុលអាក្រក់ ក្នុងឈាម និងទប់ស្កាត់ការបង្កើន បន្ទះកូលេស្តេរ៉ុលនៅតាមសរសៃឈាម។

ប្រសិនបើអ្នកប្រើប្រាស់ ឱសថមួយនេះទៀងទាត់ កូលេស្តេរ៉ុលអាក្រក់ នឹងត្រូវបានកម្ចាត់ចោល ហើយកូលេស្តេរ៉ុលល្អ នឹងកើនឡើង។ ថែរក្សាស្បែក ក្រចក និងសក់អត្ថប្រយោជន៍ មួយទៀតនៃឱសថធម្មជាតិនេះ គឺអាចជួយការពារក្រចកពីភាពស្ងួត ហើយប្រសិនបើអ្នកប្រើ នៅលើក្រចកដោយផ្ទាល់ វានឹងជួយនឹងផ្តល់សំណើម និងចិញ្ចឹមក្រចកឲ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាអាចប្រឆាំងនឹងវីរុសនៅតាមរន្ធញើស ដែលធ្វើឲ្យស្បែកទន់រលោង ហើយសក់ក៏មានសុខភាពល្អដែរ។

កាត់បន្ថយខ្លាញ់ក្នុងរាងកាយ ការប្រើប្រាស់ឱសថនេះបានទៀងទាត់ អាចជួយកាត់បន្ថយខ្លាញ់ នៅក្នុងរាងកាយ ដោយសារតែវាអាចជួយឲ្យ ប្រសើរឡើងនូវមុខងារថ្លើម និងប្រមាត់។ ទាំងនេះ ជាសរីរាង្គសំខាន់ដែល អាចជួយរំលាយខ្លាញ់ និងជួយជំរុញដល់ការរំលាយអាហារ។ ធ្វើឲ្យចរាចរឈាមរត់ បានល្អប្រេងអូលីវ ដើរតួនាទីជាអ្នករំលាយឈាម ឲ្យជៀសផុតពីការកកស្ទះ ដូច្នេះហើយចរាចរឈាម នឹងមានភាពប្រសើរឡើង។ ប្រសិនបើអ្នកអនុវត្ត នៅលើស្បែកដោយផ្ទាល់ វានឹងជួយការពារដំណើរការយឺត ឬរីកធំនៃសរសៃឈាម។

គ្រប់គ្រងសម្ពាធឈាមនៅក្នុង សមាសភាពនៃប្រេងអូលីវ និងក្រូចឆ្មារ មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសារធាតុរ៉ែ គឺល្អបំផុតសម្រាប់អ្នក ដែលមានសម្ពាធឈាមខ្ពស់។ ប្រសិនបើអ្នកប្រើនៅពេលព្រឹកព្រលឹម មុនញ៉ាំអាហារ វាអាចជួយគ្រប់គ្រងសម្ពាធឈាម និងចង្វាក់បេះដូងបានល្អ។ បង្ការភាពចាស់មុនអាយុ ប្រសិនបើអ្នកប្រើប្រាស់ឱសថ មួយនេះរាល់ថ្ងៃ វានឹងផ្តល់សារធាតុ ប្រឆាំងប្រតិកម្មអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមដល់រាងកាយ ហើយជួយការពារសម្រស់ ឲ្យនៅក្មេងជាងវ័យ។

របៀបផ្សំ និងប្រើប្រាស់១. អ្នកត្រូវលាយប្រេងអូលីវ កន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារស្រស់ ៥មីលីលីត្រ។២.បន្ទាប់ពីលាយបញ្ចូលគ្នាហើយ អ្នកត្រូវទទួលទានមុនពេលញ៉ាំអាហារ ពេលព្រឹកកន្លះម៉ោង។៣.ក្នុងមួយសប្តាហ៍ អ្នកត្រូវប្រើប្រាស់យ៉ាងហោចណាស់ ៣ដង៕

Most Popular

To Top