សុខភាព និង ផ្លូវភេទ

លក្ខណៈសម្បត្តិដ៏អស្ចារ្យ ៦ចំណុច នៃការទទួលទានប្រេងអូលីវ នៅពេលព្រឹក

អ្វីទៅជាប្រេងអូលីវ? ប្រេងអូលីវ គឺជាប្រេងធម្មជាតិមួយប្រភេទ ដែលគេចម្រាញ់ចេញពីដើមអូលី ហើយត្រូវបានគេប្រើប្រាស់ សម្រាប់ចម្អិនអាហារផ្សេងៗ និងផ្សំធ្វើជាគ្រឿងសម្អាង សម្រាប់ថែសម្ភស្សផងដែរ។

តាមពិតនាពេលថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាពជាច្រើន បានផ្តល់ដំបូលន្មានថា គ្រប់គ្នាគួរតែប្រើប្រេងអូលីវ ដើម្បីចម្អិនអាហារប្រចាំថ្ងៃ ជំនួសឲ្យការប្រើប្រាស់ប្រេងចម្រាញ់ ទូទៅទើបមានសុខភាពល្អ។

នៅក្នុងប្រទេសក្រិច និងរ៉ូមបុរាណ ស្លឹកអូលីវ និងប្រេងអូលីវត្រូវបាន គេចាត់ទុកជាឱសថដ៏ល្អ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់សុខភាព។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ដែលបានមកពីការទទួលទានប្រេងអូលីវ មួយស្លាបព្រាកាហ្វេមុនពេល ញ៉ាំអាហារពេលព្រឹក៖

បង្ការជំងឺបេះដូង មនុស្សភាគច្រើនតែងតែគិតថា គ្រប់ប្រភេទនៃប្រេង ឬខ្លាញ់សុទ្ធមិនល្អសម្រាប់រាងកាយ ជាពិសេសសរីរាង្គបេះដូង។ ប៉ុន្តែតាមការស្រាវជ្រាវបានរកឃើញថា ប្រេងអូលីវមានផ្ទុកអាស៊ីតខ្លាញ់ ដែលល្អបំផុតសម្រាប់សុខភាព សរសៃឈាមអាក់ទែ និងជួយជំរុញឲ្យលំហូរឈាម ទៅកាន់បេះដូងរត់បានល្អ។ កាត់បន្ថយកូលេស្តេរ៉ុល ការទទួលទានប្រេងអូលីវ ១ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ អាចជួយការពាររាងកាយ មិនឲ្យឡើងកូលេស្តេរ៉ុល។ លើសពីនេះទៅទៀត វាក៏អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុល ចំពោះអ្នកដែលមាន កូលេស្តេរ៉ូលឡើងខ្ពស់ផងដែរ។ ដោយសារតែប្រេងអូលីវ មានសមត្ថភាពក្នុងការបណ្តេញកូលេស្តេរ៉ុល ដែលនៅកកុញក្នុងសរសៃឈាម និងតាមជញ្ជាំងសរសៃឈាម។

បង្ការជំងឺដាច់សរសៃ ឈាមខួរក្បាលមូលហេតុច្បង ដែលបណ្តោលឲ្យកើតជំងឺ សរសៃឈាមខួរក្បាល គឺកូលេស្តេរ៉ុលក្នុងសរសៃឈាមឡើងខ្ពស់ ធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់ ទៅកាន់ខួរក្បាលបានគ្រប់គ្រាន់។ ប៉ុន្តែប្រេងអូលីវមានសមត្ថភាព អាចដោះស្រាយបញ្ហាទាំងនេះបាន មិនឲ្យអ្នកជួបប្រទះជំងឺ ដាច់សរសៃឈាមខួរក្បាលឡើយ។

ទប់ស្តាប់ជំងឺបាត់ការចង់ចាំ នៅពេលដែលកោសិកាខួរក្បាល ចាប់ផ្តើមថយចុះ វាអាចបង្កឲ្យមានជំងឺបាត់ការចង់ចាំ ដែលធ្វើឲ្យយើងមិនអាចចង់ចាំ ឬយល់ដឹងពីអ្វីៗបានទៀតនោះទេ ជាពិសេសមនុស្សវ័យចំណាស់។ ទោះជាយ៉ាងណា ប្រេងអូលីវមានសមត្ថភាព អាចជួយចិញ្ចឹមកោសិកាខួរក្បាល និងថែរក្សាខួរក្បាលឲ្យមាន សុខភាពល្អក្នុងរយ:ពេលវែង ហើយវាក៏អាចជួយការពារ ជំងឺបាត់ការចង់ចាំផងដែរ។

ទប់ស្តាត់ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតមាន ដោយសារតែកម្រិតជាតិស្ករ ក្នុងឈាមកើនឡើងលើសពីធម្មតា។ ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចរារាំងរាងកាយមិនអាច ផលិតអាំងស៊ុយលីន គ្រាប់គ្រាន់ដើម្បីប្រើប្រាស់នោះទេ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ការប្រើប្រាស់ប្រេងអូលីវជាប្រចាំ អាចរក្សាការផលិតអាំងស៊ុយលីន ក្នុងរាងកាយបានគ្រប់គ្រាន់ ដូច្នេះអ្នកនឹងមានសុខភាពល្អជៀសផុត ពីជំងឺទឹកនោមផ្អែមប្រភេទទី២បាន។

ការពារជំងឺមហារីកដូចដែលយើង បានដឹងរួចមកហើយថា មហារីកគឺជាជំងឺមួយប្រភេទដែលអាច សម្លាប់មនុស្សរាប់ពាន់អ្នកក្នុងមួយឆ្នាំៗ ព្រោះវាគ្មានថ្នាំព្យាបាលបានឡើយ ប្រសិនបើមិនបានធ្វើការ ព្យាបាលតាំងពីដំណាកកាលដំបូង។ ប៉ុន្តែឥឡូវនេះការស្រាវជ្រាវបានបង្ហាញថា ប្រេងអូលីវមានលក្ខណ:សម្បត្តិ ប្រឆាំងនឹងជំងឺមហារីក ដែលអាចរារាំងដល់ការអភិវឌ្ឍកោសិកា មហារីកនៅក្នុងរាងកាយបាន ៕

Most Popular

To Top