បច្ចុប្បន្ននេះអត្រានៃ បញ្ហាខ្សោយភ្នែក កំពុងតែចោទជាបញ្ហាយ៉ាងខ្លាំង ជាពិសេសសម្រាប់មនុស្សវ័យក្មេងតែម្តង។ នេះបណ្តោលមកពី ទម្លាប់ប្រចាំថ្ងៃមួយចំនួន ដែលយើងធ្វើវាដោយមិនដឹងខ្លួន ហើយយូរៗទៅភ្នែកចេះតែខ្សោយទៅៗ រហូតដល់ខូចទាំងស្រុងក៏មាន។
ហេតុនេះហើយ ដើម្បីជៀសវាងកុំឲ្យខូចភ្នែក អ្នកគួរតែជៀសវាងទម្លាប់ មួយចំនួនដូចខាងក្រោម៖
ប្រើ lenses ពាក់ភ្នែកមិនត្រឹមត្រូវ បើយោងតាមការព្រមាន របស់គ្រូពេទ្យបានបង្ហាញថា កញ្ចក់កែវភ្នែក (lenses) គឺជាមូលហេតុចម្បងដែល ធ្វើឲ្យភ្នែកមានគ្រោះថ្នាក់បំផុត។
ការពាក់ lenses ទាំងពេលគេង, មិនបានលាងសម្អាតដៃនៅពេលពាក់ និងយកចេញ អាចបង្កឲ្យមានហានិភ័យ នៃការរងរបួសភ្នែក។ លទ្ធផលភ្នែករបស់អ្នកអាច ក្រហម, ហើមត្របកភ្នែក, ដំបៅត្របកភ្នែក, គ្រាប់ភ្នែក ហើយធ្ងន់ធ្ងរបំផុតធ្វើឲ្យខូចភ្នែកតែម្តង។
មិនបានពាក់វែនតាពេល នៅក្រោមពន្លឺព្រះអាទិត្យកាំរស្មី UV នៃពន្លឺព្រះអាទិត្យមិនត្រឹមតែ ជាមូលហេតុចម្បងនៃ ជំងឺមហារីកស្បែកប៉ុណ្ណោះទេ ថែមទាំងអាចបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែកថែមទៀត។
ពេលដែលយើងនៅក្រោមពន្លឺព្រះអាទិត្យយូរ ដោយមិនបានពាក់វែនតាការពារ នឹងបង្កឲ្យមានប្រតិកម្មរលាកភ្នែក។ កាំរស្មីនេះអាចបណ្តោលឲ្យ មានប្រតិកម្មគីមីនៅក្នុងកែវភ្នែក ធ្វើឲ្យអ្នកមើលមិនច្បាស់ និងព្រិល ហើយនៅទីបំផុតនាំឲ្យ ខ្វាក់ភ្នែកជៀសមិនរួច។
អានសៀវភៅនៅពេលដើរ ជិះរថភ្លើង ឬរថយន្តការអានសៀវភៅ នៅពេលដែលកំពុងតែធ្វើដំណើរ គឺជាទម្លាប់មួយក៏អាក្រក់បំផុត។ ព្រោះខណ:នេះរថយន្ត ឬខ្លួនរបស់អ្នករញ្ជួយ ធ្វើឲ្យភ្នែករបស់អ្នករេមិនអាចសម្លឹងតាមតួអក្សរ និងផ្តោតអារម្មណ៍បានឡើយ។ ជាងនេះទៅទៀតពន្លឺនៅលើរថយន្ត, រថភ្លើង មិនអាចធានាឲ្យ អ្នកអានសៀវភៅបាននោះទេ។ តែប្រសិនបើអ្នកនៅតែចង់ អានសៀភៅបែបនេះទៀត យូរៗទៅច្បាស់ជាខូចភ្នែកជាមិនខាន។ មើលទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ធដៃច្រើនពេក សម័យបច្ចេកវិទ្យាឧបករណ៍ទាំងនេះ បានក្លាយទៅជាផ្នែកមួយដ៏សំខាន់មួយ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ មនុស្សវ័យក្មេងជាច្រើន។
តែទោះជាយ៉ាងណា យើងកុំភ្លេចថា ពន្លឺពណ៌ខៀវដែលបញ្ចេញពី ឧបករណ៍អេឡិចត្រូនិចទាំងនោះ មានគ្រោះថ្នាក់ខ្លាំងសម្រាប់ភ្នែក។ ការសម្លឹងមើលអេក្រង់ច្រើនម៉ោង នឹងធ្វើឲ្យភ្នែកស្ងួត, ងាយនឹងឈឺ, សមត្ថភាពមើលថយចុះយ៉ាងឆាប់រហ័ស។ នៅពេលដែលសម្ពាធនៅ លើភ្នែកចេះតែកើនឡើង ក្នុងរយ:ពេលវែងនឹងធ្វើឲ្យភ្នែកព្រិល ហើយនឹងមើលលែងឃើញ។
មិនបានពិនិត្យសុខភាពភ្នែក ឲ្យទៀងទាត់គ្រូពេទ្យបានណែនាំថា ការពិនិត្យភ្នែកជាទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីធានាឲ្យភ្នែកមានសុខភាពល្អ និងចាត់វិធានការថែទាំឲ្យត្រឹមត្រូវ ប្រសិនបើភ្នែករបស់អ្នកចុះខ្សោយ ឬរកឃើញជំងឺផ្សេងៗ។ ប៉ុន្តែមនុស្សជាច្រើនមើលរំលង ចំណុចទាំងនេះ ធ្វើឲ្យភ្នែកមានបញ្ហាធ្ងន់ធ្ងរទៅៗ រហូតពិបាកក្នុងការព្យាបាល ឬព្យាបាលលែងកើតក៏មិនមាន៕