ការជ្រុះសក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើន កំពុងតែប្រឈម ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួន ក៏កើតមានបញ្ហានេះដែរ។ ជាទូទៅបញ្ហាជ្រុះសក់ កើតឡើងដោយសារតែ ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ កត្តាហ្សែន មានជំងឺរ៉ាំរ៉ៃ ស្បែកក្បាលសម្បូរជាតិខ្លាញ់ច្រើនពេក ជាពិសេសគឺ ទម្លាប់ប្រចាំថ្ងៃតែម្តង។
បើយោងតាមគហេទំព័រ soha បានបង្ហាញថា ទម្លាប់៥ចំណុចដែលអ្នកធ្វើស្ទើរតែរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក់ ហេតុនេះអ្នកត្រូវជៀសវាងឲ្យបាន។
ការប្រើប្រាស់សាប៊ូកក់សក់ សាប៊ូកក់សក់នីមួយៗ មានផ្ទុកសារធាតុគីមីខុសៗគ្នា ហេតុនេះប្រសិនបើអ្នកប្រើ មិនត្រូវជាមួយនឹងស្បែកក្បាលទេ ប្រញាប់ផ្លាស់ប្តូរចេញភ្លាម។ មិនដូច្នោះ វានឹងបណ្តោលឲ្យស្បែកក្បាល របស់អ្នកមានភាពរមាស់ និងជ្រុះសក់កាន់តែខ្លាំង។ នេះគឺជាទម្លាប់ទីមួយដែល អ្នកត្រូវតែផ្លាស់ប្តូរមុនគេ ដើម្បីជួយឲ្យសក់មានសុខភាពល្អ។
ការប្រើទឹកក្តៅលាងសម្អាតសក់ ជាធម្មតាស្បែកក្បាលរបស់មនុស្សម្នាក់ៗ តែងតែមានជាតិប្រេងពីធម្មជាតិ ដែលអាចរក្សាសំណើម និងការពារស្បែកក្បាល ឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើទឹកក្តៅលាង សម្អាតញឹកញាប់ វានឹងបាត់បង់ប្រេងទាំងនោះ ហើយសក់ងាយនឹងស្ងួត ឬសក់ឆាប់ខូច ដែលនាំឲ្យមានការជ្រុះហួសប្រមាណ។
ដូច្នេះ អ្នកមិនគួរប្រើទឹកក្តៅដើម្បីលាង សម្អាតសក់នោះទេ ប៉ុន្តែក្នុងករណីអាកាសធាតុត្រជាក់ខ្លាំងពេក អ្នកអាចប្រើប្រាស់ទឹកក្តៅឧណ្ឌៗបាន។ ទម្លាប់ប្រើម៉ាស៊ីនផ្តុំសក់ម៉ាស៊ីនផ្តុំសក់ ជាឧបករណ៍ដែលមានភាពងាយស្រួលបំផុត ក្នុងការសម្ងួតសក់ឲ្យឆាប់ស្ងួត។ ប៉ុន្តែ ប្រសិនបើអ្នកប្រើកម្តៅខ្លាំងពេក វាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកក្បាល និងសក់ជាមិនខាន។
លើសពីនេះទៅទៀត ប្រសិនបើអ្នកប្រើហួសប្រមាណ សក់របស់អ្នកនឹងស្ងួត មានសុខភាពទន់ខ្សោយ និងជ្រុះលឿនបំផុត។ ដូច្នេះ ប្រសិនបើមិនចាំបាច់ អ្នកមិនគួរប្រើប្រាស់ម៉ាស៊ីនផ្តុំសក់ឡើយ។ មិនបានការពារសក់ពី ពន្លឺព្រះអាទិត្យមនុស្សភាគច្រើនតែងតែ មានទម្លាប់ប្រើប្រាស់ឡេកាពារស្បែក មុននឹងចេញទៅណាមកណា ក៏ប៉ុន្តែអ្នកត្រូវចំថា សក់ក៏ត្រូវការការមើលថែដែរ។ បើអ្នកបណ្តោលឲ្យសក់ត្រូវនឹង កម្តៅថ្ងៃខ្លាំងពេក វានឹងឆាប់ខូច ឬជ្រុះដោយមិនដឹងមូលហេតុ។ ដូច្នេះ អ្នកគួរតែពាក់មួយឲ្យជិត ឬប្រើប្រាស់ឆ័ត្រ ការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ។
ការទទួលទានការទទួលទានអាហារចៀន ដែលសម្បូរជាតិខ្លាញ់ខ្ពស់ មិនល្អសម្រាប់សុខភាពសក់នោះទេ ជាពិសេសអ្នកដែលកំពុងតែ មានបញ្ហាជ្រុះសក់សម្រាប់។
ក្នុងអំឡុងពេលនេះ អ្នកគួរតែប្តូរមកទទួលទានអាហារ ដែលសម្បូរវីតាមីន ជាតិដែក ស័ង្កសី និងប្រូតេអ៊ីន ដូចជា ស៊ុត ទឹកដោះគោ បន្លែ គ្រាប់ល្ង តែបៃតង ដំឡូងជ្វា ប៉េងប៉ោះ… ដើម្បីចិញ្ចឹមសក់ឲ្យមាន សុខភាពល្អឡើងវិញ៕