សុខភាព និង ផ្លូវភេទ

អនុវត្ត ៣ចំណុចនេះ នៅពេលព្រឹកបាន ល្អប្រសើរជាងការប្រើ ថ្នាំយ៉ិនស៊ិនទៅទៀត

ទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ ពិតជាមានសារ:សំខាន់ខ្លាំងណាស់ សម្រាប់មនុស្សម្នាក់ៗ ព្រោះវាពាក់ព័ន្ធជាមួយ នឹងបញ្ហាសុខភាព។ ប្រសិនបើអ្នកមានទម្លាប់រស់នៅល្អ អ្នកនឹងទទួលបានសុខភាពល្អ ក៏ប៉ុន្តែប្រសិនបើអ្នកទម្លាប់ រស់នៅមិនល្អវិញនោះ អ្នកនឹងទទួលបានសុខភាពអាក្រក់មកវិញ។

ខាងក្រោមនេះ គឺជាទម្លាប់ ៣ចំណុច ដែលអ្នកគួរតែអនុវត្តឲ្យ បានជារៀងរាល់ព្រឹក៖

១.បន្ទោរបង់នៅពេល ព្រឹកព្រលឹមចាប់ពីម៉ោង ៥ទៅម៉ោង៧ គឺជាពេលវេលាដែលល្អបំផុត ក្នុងការបញ្ចេញចោល។ ប្រសិនបើអ្នកមិនបានបញ្ចេញ ចោលនៅពេលព្រឹកទេ ពោះវៀនធំនឹងមានដំណើរការ មិនបានត្រឹមត្រូវ ហើយជាតិពុលចាប់ផ្តើមកកុញនៅក្នុងខ្លួន ដែលបណ្តោលឲ្យកើត មានបញ្ហាទល់លាមក និងជំងឺផ្សេងៗ។

២.ហាត់ប្រាណ ៣០នាទី ទម្លាប់ហាត់ប្រាណនៅពេលព្រឹកជាប្រចាំ អាចជួយបង្កើនអុកស៊ីសែនក្នុងរាងកាយ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំ កាន់តែមានភាពរឹងមាំ។ អ្នកអាចធ្វើលំហាត់ប្រាណ ដោយការដើរ ឬរត់យឺតៗ យ៉ាងតិច ៣០នាទី ដើម្បីបង្ការជំងឺបេះដូង ទឹកនោមផ្អែម ជំងឺពុកឆ្អឹង ភាពធាត់ និងធ្លាក់ទឹកចិត្ត។

៣.ការទទួលទានរបបអាហារ នៅចន្លោះម៉ោង ៧ដល់ម៉ោង៩ គឺជាពេលវេលាដែលល្អបំផុត ក្នុងការញ៉ាំអាហារ និងងាយស្រួលដល់ប្រព័ន្ធ រំលាយអាហារដំណើរការរំលាយផងដែរ។ ប៉ុន្តែអ្វីដែលអ្នកគួរតែ យកចិត្តទុកដាក់នោះ គឺជៀសវាងអាហារ ដែលសម្បូរជាតិខ្លាញ់ ព្រោះវាអាចធ្វើឲ្យអ្នកងាយ នឹងក្លាយទៅជាមនុស្សធាត់ និងកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន៕

Most Popular

To Top