ទម្លាប់នៃការទទួលទាន ទឹកក្រូចច្របាច់ ប្រចាំថ្ងៃ ប៉ូវកម្លាំង លោកអ្នកតែងតែមើលរំលង នូវភេសជ្ជ:ប្រភេទនេះថា តើងាយប្រឈមនឹងរោគរលាកសន្លាក់ គួរឱ្យប្រុងប្រយ័ត្នកម្រិតណា។
លទ្ធផលពិសោធន៍ ឱ្យដឹងថា អ្នកផឹកក្រូចច្របាច់ ១កែ ១ថ្ងៃ អាចមានអត្រាប្រឈមនឹងរោគរលាកសន្លាក់ ដល់ទៅ ៤១% ឯណោះ។
បើទោះបីជានៅក្នុង ទឹកក្រូចច្របាច់ សម្បូទៅដោយវីតាមីន ជំនួយកម្លាំង និងបំប៉នស្បែកក្តី ប៉ុន្តែក៏សំបូរទៅដោយជាតិស្ករ ហ្វ្រុកតូ ខណ:ជាតិស្ករប្រភេទនេះ ចូលទៅសន្សំទុក នៅក្នុងរាងកាយ វានឹងបំលែងទៅជា អាស៊ីដយូរិក ហើយបំផ្លាញគ្រាប់ឈាម ដែលរត់ទៅចិញ្ចឹមសន្លាក់ឆ្អឹង ដោយចុងក្រោយ បណ្តាលឱ្យហើម ឬរលាក បានយ៉ាងងាយ។
ពិសេសទឹកក្រូចកំប៉ុង ឬដប បណ្តាលឱ្យឆាប់ប្រឈមនឹងរោគខាងលើនេះបំផុត ព្រោះក្នុងនោះ មានជាតិស្ករកម្រិតខ្ពស់ និងមានអាស៊ីដកាត់ក្រពះ ទៀតផង។ គួរបញ្ជាក់ថា អ្នកទទួលទាន ទឹកក្រូចច្របាច់ រៀងរាល់ថ្ងៃ អត្រាប្រឈមនឹងរោគរលាកសន្លាក់ រហូតដល់ ៧០ភាគរយ ផងដែរ៕