សុខភាព និង ផ្លូវភេទ

អាហារ ៥យ៉ាង អាចជួយបង្កើន ប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ

ប្រសិនបើប្រព័ន្ធភាពស៊ាំរឹងមាំ អាចជួយការពាររាងកាយរបស់អ្នក ពីការកើតជំងឺផ្សេងៗ និងប្រឆាំងការបង្ករោគមួយចំនួនបាន។ ការជ្រើសរើស អាហារមកទទួលទាន សម្បូរដោយជាតិវីតាមីន A ដែលមានពណ៌ក្រហមលឿង វាជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់អ្នក បានយ៉ាងល្អប្រសើរ។

សាច់គ្មានខ្លាញ់: សម្បូរទៅដោយជាតិដែក និងវីតាមីន A ផ្គត់ផ្គង់បំផុត ដែលវាអាចជួយផ្តល់ ឲ្យអ្នកនូវសារធាតុចិញ្ចឹមចាំបាច់ ដើម្បីពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។

ស៊ុត: ស៊ុតពណ៌សមានផ្ទុកនូវជាតិប្រូតេអ៊ីន និងពណ៌លឿងសម្បូរ ដោយជាតិវីតាមីន A ។ ញ៉ាំអាហារប្រភេទនេះ បីដងក្នុងមួយសប្តាហ៍ នឹងជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយរបស់អ្នក។

ឈីស: ជាប្រភេទផលិតផលទឹកដោះគោ មានជាតិកាទ្បូរីទាប និងសម្បូរដោយវីតាមីន A ដែលបរិភោគវាទៅ អាចជួយឲ្យប្រព័ន្ធភាពស៊ាំ មានភាពប្រសើរឡើង។

បន្លែពណ៌បៃតង: ដូចជាខាត់ណា ស្ពៃខ្មៅ និងស្លឹកបន្លែផ្សេងៗទៀត គឺមានផ្ទុកនូវវីតាមីន A ច្រើន ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ។

ល្ពៅ: ត្រូវបានគេចាត់ទុកថា ជាអាហារដែលសម្បូរទៅដោយជាតិវីតាមីន A ខ្ពស់ ហេតុដូចនេះ បរិភោគវាទៅមិនត្រឹមតែ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយផ្ដល់ថាមពល ដល់រាងកាយទៀតផង៕

Most Popular

To Top